ឧកញ៉ា កែវ មុំ ណែនាំគម្រោងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន ដល់អ្នកវិនិយោគិនចិន ចំនួន៧០ក្រុមហ៊ុន

ជុំវិញ​ឧកញ៉ា

លោកស្រីឧកញ៉ា កែវ មុំ អគ្គនាយិកាតំបន់សេដ្ឋកិច្ចពិសេសកំពង់សីលា ​​ខេត្តព្រះសីហនុ ​​​បានណែនាំ​អំពី​គម្រោងតំបន់​សេដ្ឋកិច្ចពិសេស​កំពង់សីលា ជូនដល់អ្នកវិនិយោគិន មកពីប្រទេសចិន ចំនួន ៧០​ក្រុមហ៊ុន ​​កាល​ពី​ថ្ងៃ​អាទិត្យ ​​ទី​២៣ ខែមេសា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ជំនួប​ណែនាំ​ដល់​អ្នកវិនិយោគ​មក​ប្រទេស​ចិន​​ជា​ច្រើន​ក្រុមហ៊ុន​នេះ ឧកញ៉ា កែវ មុំ ​​​សង្ឃឹម​ថា​ក្រុមហ៊ុន​ចិន​ ​​នឹង​មើលឃើញ​ពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា ជា​ពិសេសភាពធូរស្បើយនៃការរាតត្បាតជំងឺកូវីដ១៩ ​​ហើយ​លោកស្រី​ឧកញ៉ា រំពឹង​ថា​ក្រុមហ៊ុន​ចិន​ជា​បន្តបន្ទាប់​​ នឹង​អាច​មក​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ចពិសេស​កំពង់សីលា ​ខណៈ​ដែល​បច្ចុប្បន្ន​​គម្រោង​​តំបន់សេដ្ឋកិច្ចពិសេស​កំពង់សីលា​នេះ បាន​ចាប់​ផ្តើម​អនុវត្ត​ជា​បណ្តើរៗ​ហើយ។

គួរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសកំពង់សីលា របស់ឧកញ៉ា កែវ មុំ មានទីតាំងស្ថិតក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ លើផ្ទៃដីសរុប ៨០០ ហិកតា ខណៈដែលបច្ចុប្បន្នកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធជាបណ្តើរៗហើយ។

ឧកញ៉ា​ កែវ មុំ ធ្លាប់​បាន​លើក​ឡើង​ផង​ដែរ​ថា គម្រោងដ៏ធំមួយនេះ លោកស្រីបានបោះទុនរាប់លានដុល្លារ ព្រោះ​ចង់​បំពេញតម្រូវការអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ព្រោះ​តំបន់នេះ​ពោរពេញទៅដោយសក្តានុពល ទាំង​នៅផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ ទន្ទឹមនឹង​នេះ វាក៏អាចផ្តល់ឱកាស​ការងារដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ជា​ច្រើន​ផង​ដែរ៕