លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាប្រធានក្រុមហ៊ុន Sam SN Realty ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

ការទទួលបានគ្រឿងឥស្សរិយយស «ជាតូបការ» ដែលជាមេដាយខ្ពស់បំផុតរបស់កម្ពុជានេះ គឺបន្ទាប់ពីលោកឧកញ៉ា សំ សុខនឿន ជានិច្ចកាលតែងតែជួយកិច្ចការងារមនុស្សធម៌ជាហូហែរ។ ជាក់ស្តែង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ លោកឧកញ៉ា បានឧបត្ថម្ភថវិកា ៥ពាន់ដុល្លារ ជូនរាជបណ្ឌិត្យសភាកម្ពុជា បោះពុម្ភសៀវភៅ “ការផលិតសាច់ក្រក និងផលិតផលឆ្អើរ” និងកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧកញ៉ា ក៏បានដឹកនាំ សប្បុរសជនខ្មែរ និងសប្បុរសជនជប៉ុន នាំយករថយន្តគិលានសង្គ្រោះចំនួន ៥គ្រឿង ជូន បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មដោយផ្ទាល់។ លើសពីនេះ លោកឧកញ៉ា សំ សុខនឿន ក៏បានចូលរួមបរិច្ចាគជូនរាជរដ្ឋាភិបាល ក្នុងការជួយទប់ស្កាត់កូវីដ-១៩, ជួយក្មេងកំព្រា និងតាស៊ីក្លូ រួមទាំងកិច្ចការជួយសង្គមជាច្រើនទៀតផងដែរ៕





