ថ្ងៃទី២៧ មេសា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។

ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ ប្រតិភូកីឡា និងកីឡាករ កីឡាការិនី មកពីបណ្តាប្រទេសអាស៊ានភាគច្រើន នឹងស្នាក់នៅ “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” (WorldBridge Sport Village) តម្លៃជាង២០០លានដុល្លារ របស់អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន World Bridge Group ដែលស្ថិតនៅជាប់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ទោះយ៉ាងណា សម្រាប់ប្រតិភូកីឡាមួយចំនួន និងអ្នកគាំទ្រមកពីបណ្តាប្រទេសផ្សេងៗជាច្រើនទៀត នឹងស្នាក់នៅតាមសណ្ឋាគារនានា នៅក្នុងក្រុងផងដែរ។ ជាមួយគ្នានេះ សណ្ឋាគារលំដាប់ប្រណិតរបស់អ្នកឧកញ៉ា ៦រូប ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ ក្នុងការទទួលភ្ញៀវអន្តរជាតិ ដែលមកទស្សនាព្រឹត្តិការណ៍ស៊ីហ្គេម២០២៣នេះ ដែលក្នុងមានដូចខាងក្រោម៖
១. សណ្ឋាគារ Rosewood Phnom Penh ៖ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ

២. សណ្ឋាគារ Fairfield by Marriott Phnom Penh និងសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ ៖ អ្នកឧកញ៉ា លាង ឃុន


៣. សណ្ឋាគារ Garden City និងសណ្ឋាគារ ភ្នំពេញ ៖ អ្នកឧកញ៉ា លី យ៉ុងផាត់


៤. សណ្ឋាគារ សុខា ភ្នំពេញ ៖ អ្នកឧកញ៉ា សុខ គង់

៥. សណ្ឋាគារ កាំបូឌីយ៉ាណា ៖ អ្នកឧកញ៉ា គិត ម៉េង

៦. សណ្ឋាគារ SUN & MOON, Riverside ៖ អ្នកឧកញ៉ា ជា រតនា

សូមជម្រាបជូនថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ឆ្នាំ នឹងចាប់ផ្តើមពីថ្ងៃទី៥ ដល់ទី១៧ ខែឧសភា ខណៈដែលការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ ចំណែកឯវិញ្ញាសារកីឡាបាល់ទាត់បុរស នឹងចាប់ផ្តើមការប្រកួត ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ចុងសប្តាហ៍នេះតទៅ នៅពហុកីឡដ្ឋានអូឡាំពិក៕