អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី នឹងអញ្ជើញចូលរួមនៅក្នុងពិធីដង្ហែព្រះអគ្គិជ័យកីឡាដោយផ្ទាល់ នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៣ ដើម្បីអបអរដំណើរឆ្ពោះទៅការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាផ្លូវការនៅកម្ពុជា។

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី (Vattanac Brewery) បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានមោទនភាពក្នុងការចូលរួមពិធីដង្ហែព្រះអគ្គិជ័យកីឡានៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៣ ដើម្បីអបអរដំណើរឆ្ពោះទៅការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាផ្លូវការនៅកម្ពុជា។ នៅក្នុងពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ ក៏បានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី រួមទាំងតារាចម្រៀង សិល្បៈករ សិល្បៈការិនី ជាច្រើនរូបផងដែរ។ សូមចូលរួមឱ្យបានច្រើនកុះករ ដើម្បីលើកស្ទួយកិត្យានុភាពកីឡាកម្ពុជានៅលើឆាកអន្តរជាតិ និងអបអរសាទរកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កីឡាប្រវត្តិសាស្រ្តដ៏អស្ចារ្យនេះ។


សូមជម្រាបជូនថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្លាយជាម្ចាស់ឧបត្ថម្ភធំផ្លូវការ សម្រាប់ស្រាបៀរ និងភេសជ្ជៈក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ លើសពីនេះ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងភាពជាដៃគូឧបត្ថម្ភធំផ្លូវការរបស់ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា រយៈពេល ៣ឆ្នាំជាប់គ្នា ចាប់ពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៦ ផងដែរ៕