ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារលោក ទ្រីវ គង់ហេង ជា «ឧកញ៉ា» កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ទ្រីវ គង់ហេង ត្រូវបានគេស្គាល់ថាជាម្ចាស់ភោជនីយដ្ឋាន តាំក្រះធើយ ត្រូវជាកូនប្រសារលោកឧកញ៉ា លីម ប៊ុណ្ណា (ឧកញ៉ាខ្នា) និងលោកជំទាវ ថុង ធីតា ស្ថាបនិកក្រុមហ៊ុន អិលប៊ីអិន គ្រុប (LBN Group Co.,Ltd) ។ បច្ចុប្បន្នលោក ទ្រីវ គង់ហេង ក៏កំពុងកាន់តួនាទីជាអគ្គនាយករងនៃក្រុមហ៊ុន អិលប៊ីអិន គ្រុប ផងដែរ៕

