ភរិយាឧកញ៉ា ឌី ជោត គឺលោកជំទាវ លាង ធារ៉ា អគ្គនាយិកាក្រុមហ៊ុន THEARA LEANG CO,.LTD ឃើញមានវត្តមានជាពិធីការ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលស្ថិតក្នុងកីឡាហែលទឹក។ នេះបើតាមទំព័រហ្វេសប៊ុក លោកជំទាវ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ។

បើតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោកជំទាវ បានបង្ហោះរូបភាពក្នុងសម្លៀកបំពាក់ឈុតអ្នករៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ដោយភ្ជាប់ជាមួយខាប់សិនថា «សូមស្វាគមន៍មកកាន់ប្រទេសកម្ពុជា CAMBODIA 2023 32nd SEA GAME ប្រទេសតូច បេះដូងធំ PROTOCOL ពិធីការ»លើសពីនោះ លោកជំទាវ បន្ថែមថា «ពិធីការ កីឡាហែលទឹក មកមើលខាងកីឡាហែលទឹក បើឃើញហៅផង»។
គួរឱ្យដឹងថា សហគ្រិនវ័យក្មេង ដ៏ស្រស់សោភារូបនេះ បានប្រែក្លាយខ្លួនយ៉ាងឆាប់រហ័សជាស្ថាបនិកក្រុមហ៊ុនជាច្រើននៅក្នុងដៃ រួមមាន ក្រុមហ៊ុន THEARA LEANG CO,.LTD ដែលកំពុងដំណើរការយ៉ាងរលូនមកទល់សព្វថ្ងៃនេះ មានលក់ និងចែកចាយ ដូចជាផលិតផលថែរក្សាសម្ផស្ស ម៉ាក T&L NATURAL, មជ្ឈមណ្ឌលថែរក្សាសម្រស់ T&L Beauty Center និងក្រុមហ៊ុនគ្រឿងអលង្ការ T&L JEWELRY រួមទាំង ហាងការបូប ស្បែកជើង ថបស៍ ប៊្រេន ផងដែរ៕
អត្ថបទ៖ ស៊ីណាត

