លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយក បុរី វិមានសំណាង នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ បានចូលរួមបរិច្ចាគថវិកាចំនួន ២ពាន់ដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្ទសង្គម”។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក បុរី វិមានសំណាង និងឧត្តមភរិយារបស់លោក តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជា ហើយក៏តែងតែចូលរួមបរិច្ចាគថវិកាជាមួយយុទ្ធនាការផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបរិច្ចាគសម្រាប់កិច្ចការសង្គមជាច្រើនទៀតផងដែរ។

ការចូលរួមបរិច្ចាគថវិកាជាមួយកាកបាទក្រហមកម្ពុជា របស់សប្បុរសជននានា នឹងធ្វើឱ្យសមាគមជាតិមួយនេះ មានធនធាន និងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបន្តបេសកកម្មរបស់ខ្លួន ក្នុងសកម្មភាពមនុស្សធម៌ ដូចជាការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ព្រមទាំងប្រជាពលរដ្ឋ ដែលជួបនូវគ្រោះធម្មជាតិផ្សេងៗ។

សូមជម្រាបជូនថា ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង គឺជាម្ចាស់ បុរី វិមានសំណាង ដែលការិយាល័យលក់របស់គម្រោង បុរី វិមានសំណាង ផ្ទាល់ មានទីតាំងស្ថិតលើមហាវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែក ព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕