អ្នកឧកញ៉ា លឹម រស់ និងលោកជំទាវអ្នកឧកញ៉ា សុទ្ធី ម៉ូនីកា ម្ចាស់នៃគម្រោងលំនៅឋានប្រណិតមានជ័យ រ៉េស៊ីដិនស៍ បានបរិច្ចាគថវិកាចំនួន៥ម៉ឺនដុល្លារអាម៉េរិក ដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣។

លោក លឹម ហូលីវីន ដែលជាកូនប្រុសរបស់លោក អ្នកឧកញ៉ា លឹម រស់ និងលោកជំទាវអ្នកឧកញ៉ា សុទ្ធី ម៉ូនីកាគឺជាអ្នកតំណាងដែលបានយកថវិកាទៅបរិច្ចាគដោយផ្ទាល់ដល់ កាកបាទក្រហមកម្ពុជា។
អ្នកឧកញ៉ា លឹម រស់ និងលោកជំទាវអ្នកឧកញ៉ា សុទ្ធី ម៉ូនីកា តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ហើយក៏តែងតែបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។

សប្បុរសជន ក៏អាចចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជា ដើម្បីឱ្យសមាគមជាតិមួយនេះ បន្តសកម្មភាពមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត៕

