សមាគមឧកញ៉ាកម្ពុជា ដែលមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន រួមទាំងអ្នកឧកញ៉ា ឧកញ៉ា សមាជិក សមាជិកានៃសមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី៨ ខែឧសភា បានរួមគា្នចូលរួមបរិច្ចាគថវិកាសរុបប្រមាណ ១,៣៤៣,០០០ ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ តបតាមការអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

សប្បុរសជន អ្នកឧកញ៉ា និងឧកញ៉ាៗ ដែលបានចូលរួមបរិច្ចាគតាមរយៈសមាគមឧកញ៉ាកម្ពុជា គឺមានឈ្មោះដូចខាងក្រោម៖


ការចូលរួមបរិច្ចាគថវិកាជាមួយកាកបាទក្រហមកម្ពុជា របស់សប្បុរសជននានា នឹងធ្វើឱ្យសមាគមជាតិមួយនេះ មានធនធាន និងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបន្តបេសកកម្មរបស់ខ្លួន ក្នុងសកម្មភាពមនុស្សធម៌ ដូចជាការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ព្រមទាំងប្រជាពលរដ្ឋ ដែលជួបនូវគ្រោះធម្មជាតិផ្សេងៗ។

សូមជម្រាបជូនថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់គុណតម្លៃ នៃគោរមងារឧកញ៉ា និងធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ដើម្បីជាមូលដ្ឋានក្នុងការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយយុទ្ធសាស្ដ្រចតុកោណ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសសកម្មភាពសង្គមកិច្ច មនុស្សធម៌ និងសប្បុរសធម៌ ដើម្បីធានាបាននូវភាពសុខសាន្ត សុខដុមនីយកម្ម និងការរីកចម្រើនរបស់ប្រជាជនកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន។
សមាគមឧកញ៉ាកម្ពុជា បច្ចុប្បន្នគឺមានអគ្គនាយកក្រុមហ៊ុន LYP Group អ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន និងមានសមាសភាពក្រុមប្រឹក្សាភិបាលសរុបចំនួន ៣២រូប៕