ក្រៅពីប្រធានក្រុមហ៊ុនធំមួយ ឧកញ៉ា ឡាវ កាង កំពុងកាន់តួនាទីជាច្រើនទៀត

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ឡាវ កាង ជាអ្នកជំនួញចាស់វស្សា​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នៅ​ខេត្តព្រះសីហនុ។ បច្ចុប្បន្នលោក​ជា​ប្រធាន​ក្រុមហ៊ុនឡាវកាង អីមផត អិចផត និងអចលនទ្រព្យ (Lav Kang Import & Export Co., LTD and Real Estate) ដែល​​មាន​អាសយដ្ឋាន​នៅ​​ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅ​ពី​ម្ចាស់ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ដ៏​ធំ​ខាង​លើ​នេះ ឧកញ៉ា ឡាវ កាង ក៏​ជា​ប្រធានក្រុមហ៊ុនសូគីម៉ិច សាខា​ខេត្ត​ព្រះសីហនុ។ សម្រាប់​តួនាទី​ក្នុងវិស័យរដ្ឋ និងសមាគម​ផ្សេងៗ លោក​ឧកញ៉ា គឺជា​ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ, អនុប្រធានកិតិ្តយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ព្រម​ទាំង​ជាសមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​ឧកញ៉ាកម្ពុជា។

​​លោក​ឧកញ៉ា ​ក៏​ធ្លាប់​ជាប់ឆ្នោត​ជា​ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ នៅ​ចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ មុន​ពេល​ ឧកញ៉ា វណ្ណ សុខហេង ជាប់ឆ្នោត​ជា​ប្រធាន​បន្ត​នៅ​ចន្លោះ​ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ និង​ឧកញ៉ា តាន់ តាត់ ជាប់ឆ្នោត​ជា​ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ជាបន្ត​ទៀត​​ ចាប់​ពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ មក​ដល់​បច្ចុប្បន្ន។

សូម​ជម្រាប​ជូន​ថា ឧកញ៉ា ឡាវ កាង ជាឧកញ៉ា​ដ៏​មាន​ចិត្ត​សប្បុរសធម៌​មួយ​រូប​ ដែល​តែងតែ​​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ជា​ប្រចាំ ​ជួយ​ដល់​សង្គម​ និង​​ចូល​រួម​ជួយ​ដល់​រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការ​ស្តារ​សេដ្ឋកិច្ចជាតិ និង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់ប្រជាជន ដូចជា​ការ​ចូលរួម​បរិច្ចាគ​ថវិកា​ដល់​កាកបាទក្រហមកម្ពុជា ​​បរិច្ចាគ​ជូន​រដ្ឋបាលខេត្ត​ព្រះសីហនុ កងកម្លាំង​ជើង​ទឹក ប្រជាពលរដ្ឋរងគ្រោះ និង​សកម្មភាព​មនុស្សធម៌​ផ្សេងៗ​ទៀត៕