លោកឧកញ៉ា ឡុង សារ៉ន អគ្គនាយកក្រុមហ៊ុន អូ អិន យូ សូលូសិន ឯ.ក (O.N.U-Solution Co., Ltd) បានក្លាយជាសមាជិកថ្មី នៃសភាពាណិជ្ជកម្មកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា ក្រុមហ៊ុន អូ អិន យូ សូលូសិន ឯ.ក ជាក្រុមហ៊ុនប្រភេទអាជីវកម្ម សេវាជួសជុល និងតម្លើងឧបករណ៍អគ្គិសនី ដែលបានចុះបញ្ជីជាផ្លូវការ និងបើកដំណើការ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។ ក្រុមហ៊ុននេះ មានអាសយដ្ឋាននៅភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
