អបអរព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅកម្ពុជា បានបញ្ចប់ទៅយ៉ាងជោគជ័យដ៏ត្រចះត្រចង់ និងអនុស្សាវរីយ៍ដ៏អស្ចារ្យជាច្រើន

ជុំវិញ​ឧកញ៉ា

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ត្រូវបានបញ្ចប់ទៅប្រកបដោយភាពជោគជ័យ ល្បីរន្ទឺ និង​ស្ញប់​ស្ញែងទូទាំងពិភពលោក។ ក្នុងនាមជាម្ចាស់ឧបត្ថម្ភធំផ្លូវការ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ពិតជា​មាន​មោទនភាពដែលបានរួមចំណែកជាផ្នែកមួយទ្រទ្រង់ព្រឹត្តិការណ៍ថ្នាក់ជាតិនេះ និងនាំ​យក​​ភាព​អស្ចារ្យ​​របស់កម្ពុជាទៅលើឆាកអន្តរជាតិ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីជោគជ័យ និងអនុស្សាវរីយ៍ដ៏អស្ចារ្យជាច្រើន កម្ពុជាយើងដណ្តើមបានមេដាយសរុបចំនួន ២៨២ ក្នុងនោះមានមេដាយមាស ៨១ មេដាយប្រាក់ ៧៤ និងមេដាយសំរិទ្ធិ ១២៧ ដែលឈរលើចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមប្រទេសទាំង ១១ ដែលចូលរួមប្រកួត ហើយលទ្ធផលនេះ បង្ហាញថាកម្ពុជាបានបំបែកកំណត់ត្រាថ្មី ដែលទទួលបានមេដាយច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិចូលរួមប្រកួតស៊ីហ្គេមកន្លងមក។  

ការរៀបចំព្រឹត្តិការណ៍កីឡានេះ បានធ្វើឲ្យកិត្យានុភាពកម្ពុជាកាន់តែរះត្រដែតនៅលើឆាកអន្តរជាតិ  ជាពិសេសពិធីបើក និងបិទព្រឹត្តិការណ៍ស៊ីហ្គេមដ៏ទាក់ទាញ បង្កប់នូវអត្ថន័យជ្រាលជ្រៅ រំលេចពីភាពរុងរឿងអស្ចារ្យរបស់កម្ពុជា ជាមួយផ្ទាំងទស្សនីយភាពសិល្បៈដ៏សម្បូរបែប។

លើសពីការរួមចំណែកឧបត្ថម្ភ​ គាំទ្រទាំងថរិកា​ សម្ភារៈ និងផលិតផល ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក៏បានចូលរួមក្នុងការផលិតនូវបទចម្រៀង ផ្ទះតូច បេះដូងធំ សម្រាប់អបអរប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលទទួយបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្នុង និងក្រៅប្រទេស ដោយទទួលបានការចូលទស្សនារាប់លាននាក់ ​និងចូលខំមេន(Comment) ព្រោងព្រាតកោតសរសើរទៅលើខ្លឹមសារបទចម្រៀង និងវីដេអូដ៏រស់រវើក បន្ទាប់ពីវីដេអូចម្រៀងមួយនេះត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមត្រឹមរយៈពេលដ៏ខ្លី។

បទចម្រៀងដ៏មានអត្ថន័យមួយនេះ​ ត្រូវបានបកស្រាយដោយតារាចម្រៀងល្បីៗ​ប្រចាំព្រះរាជាណាចក្រកម្ពុជាគឺ អ្នកនាង មាស សុខសោភា និងពូឃ្លាំង ដែលបង្ហាញពីសិល្បៈខ្មែរស្ទើរគ្រប់ទម្រង់ ហើយក៏ជាផ្នែកមួយនៃការផ្សព្វផ្សាយ វប្បធម៌អរិយធម៌របស់យើងឲ្យថ្កុំថ្កើងទៅកាន់ឆាកអន្តរជាតិ​ ក៏ដូចជាជំរុញបន្ថែមទៅលើស្មារតីអ្នកគាំទ្រគ្រប់រូប​ឲ្យចូលរួមលើកស្ទួយវិស័យកីឡា ក្រោមពាក្យស្លោកអាស៊ានតែមួយគឺ “កីឡារស់ក្នុងសន្តិភាព”។​​ ជាងនេះទៅទៀត​​វីដេអូចម្រៀងដ៏មានអត្ថន័យនេះបានបង្កប់នូវភាពថ្លៃថ្នូរ ទន់ភ្លន់នៃប្រជាជនខ្មែរ ប្រកបដោយមោទនភាពជាតិ ជាមួយស្នាមញញឹមរាក់ទាក់​ និងស្វាគមន៍យ៉ាងកក់ក្តៅទៅកាន់ភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ ដែលបានមកកម្សាន្តទស្សនាប្រទេសកម្ពុជានាឱកាសព្រឹត្តិការណ៍កីឡាដ៏វិសេសវិសាលនេះ​​។​

ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី សូមអរគុណអ្នកទាំងអស់គ្នា ដែលបានចូលរួមគាំទ្រព្រឹត្តិការណ៍ស៊ីហ្គេម ហើយសូមឲ្យប្រជាជនយើងបន្តគាំទ្រព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខនេះ ហើយចូលរួមលើកទឹកចិត្តអត្តពលិកពិការរបស់យើង ជាពិសេសគាំទ្រ និងចែករំលែកបទចម្រៀង “ផ្ទះតូច បេះដូងធំ” ដើម្បីឲ្យពិភពលោកស្គាល់ពីភាពអស្ចារ្យនៃព្រឹត្តិការណ៍កីឡានៅកម្ពុជា។

ទាំងអស់គ្នា ដើម្បីកម្ពុជា!