ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃរកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនលោកស្រី ជា ឃីន ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥២៣/៩១៣ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ ការផ្តល់គោរមងារឧកញ៉ាជូនដល់លោកស្រី ជា ឃីន ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ជា ឃីន ត្រូវបានស្គាល់ថា ជាស្ថាបនិកនៃក្រុមហ៊ុន THAN’S ដែលបាននាំចូល និងចែកចាយផ្តាច់មុខ នូវសំភារៈបន្ទប់ទឹក ម៉ាក KOHLER & KARAT មានទីតាំងស្ថិតនៅស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ។

