លើសពីអ្វីដែលធ្លាប់បានប្រកាស ថាឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ក្រុមកីឡាករជម្រើសជាតិបាល់ទះវិញ្ញាសាបុរស នូវទឹកប្រាក់ចំនួន $១៤,០០០ នាពេលកន្លងមក ពេលនេះក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស នឹងតម្លើងទឹកប្រាក់ឧបត្ថម្ភដល់ចំនួន $២០,០០០ ដល់ក្រុមកីឡាករ គ្រូបង្វឹក និងក្រុមការងារ ព្រមទាំងត្រៀមរៀបចំកញ្ចប់កម្សាន្តក្នុងរាជធានីភ្នំពេញ ដូចភ្ញៀវអភិជនលំដាប់ VVIP ដែលមិនធ្លាប់មានពីមុនមកទេនៅកម្ពុជា។


កញ្ចប់បដិសណ្ឋារកិច្ចដ៏អស្ចារ្យ សឹងតែដូច lifestyle ប្រចាំថ្ងៃរបស់អភិជនលំដាប់ពិភពលោក ដែលថ្នាក់ដឹកនាំកំពូល ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បាននាំកីឡាករបាល់ទះបុរសជម្រើសជាតិទាំងអស់ជិះឧទ្ធម្ភាគចក្រដ៏ប្រណិត តម្លៃ វាល់លាន ដុល្លារដំបូងបង្អស់ នៅកម្ពុជា ដើម្បីទស្សនាទេសភាពដ៏ស្រស់ត្រកាល នៃ រាជធានីភ្នំពេញ។ បន្ទាប់ពីនោះ ក៏មានពិធីជួបសំណេះសំណាល និងប្រគល់ថវិកាឧបត្ថម្ភចំនួន ២ម៉ឺនដុល្លារអាមេរិកដល់ក្រុមជម្រើសជាតិកីឡាបាល់ទះ និងពិធីជួបសំណេះសំណាលរវាងអ្នកគាំទ្រ និងក្រុមជម្រើសជាតិកីឡាបាល់ទះ ក្រោមបរិយាកាសដ៏រីករាយ និងកុះករ ។ កាន់តែពិសេស កម្មវិធីក៏មានការថតរូបទុកជាអនុស្សាវរីយ៍ និងហត្ថលេខាពីអត្តពលិកដោយផ្ទាល់ នៅក្នុងផ្សារទំនើបយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ផងដែរ។
ក្រោយចប់កម្មវិធីដ៏ពិសេសនេះហើយ ក្រុមជម្រើសជាតិកីឡាបាល់ទះកម្ពុជា ក៏បានបន្តដំណើរជិះរថយន្តទំនើប Rolls-Royces និង Bentley ទៅពិសារអាហារ និងស្នាក់នៅសណ្ឋាគារផ្កាយប្រាំលំដាប់ពិភពលោក ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជាសំណង់មានតម្លៃជិតពីររយលានដុល្លារអាមេរិក របស់ក្រុមហ៊ុន ជីប ម៉ុង។

ទោះបីជា ក្រុមកីឡាករបាល់ទះកម្ពុជា មិនទាន់អាចយកឈ្នះ ក្រុមឥណ្ឌូណេស៊ី នៅពេលនេះ ក៏ពិតមែន ប៉ុន្តែលទ្ធផលមេដាយប្រាក់ដែលកម្ពុជា ទទួលបាន បង្ហាញពីការបង្កើតនូវកំណត់ត្រាថ្មីជូនជាតិរួចទៅហើយ។ ប្រៀបដូច ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនវិនិយោគ ខ្មែរដ៏លេចធ្លោ ខាងផលិតស្រាបៀរ និងភេសជ្ជៈ ស្តង់ដារគុណភាពលំដាប់អន្តរជាតិ និង ទទួលបានមេដាយមាស ជាង ៣០មេដាយ ពីស្ថាប័នបរទេសច្រើនជាងគេ។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលមានផលិតផលក្នុងស្រុកជាច្រើន ដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍ IZE ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា។














