លោកឧកញ៉ា លឹម ស្នេហ៍គំនិត ស្ថាបនិកក្រុមហ៊ុន ហេងគង់ ២៨៨ (Hengkong 288) បានក្លាយជាសមាជិកថ្មី នៃសភាពាណិជ្ជកម្មកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន ហេងគង់ ២៨៨ ជាក្រុមហ៊ុនទិញ លក់ អង្ករ និងគ្រឿងទេស ហើយក្រុមហ៊ុននេះមានផ្សារមួយឈ្មោះថា ផ្សារ ហេងគង់ ២៨៨ ដែលមានអាសយដ្ឋាននៅផ្លូវព្រៃស ភូមិថ្មី សង្កាត់ដង្កោ រាជធានីភ្នំពេញ។ លោក លឹម ស្នេហ៍គំនិត ដែលជាសហគ្រិនវ័យក្មេងមួយរូបនៅកម្ពុជា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារជា “ឧកញ៉ា” កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២៕


