ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង លោកឧកញ៉ា អៀង ចន្ថា ជា «អនុរដ្ឋលេខាធិការ» ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


លោកបណ្ឌិត អៀង ចន្ថា ត្រូវបានគេស្គាល់ថាជាអគ្គនាយកក្រុមហ៊ុន ផែស្ងួត អូលែរ វើលវ៉ាយដ៏ (Olair Dry Port Worldwide Co., Ltd)។ តាមរយៈការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនជាច្រើន ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ លោកត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជប្រទានគោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥។ លោកឧកញ៉ាបណ្ឌិត អៀង ចន្ថា ក៏មានតួនាទីជា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផងដែរ៕


