អ្នកឧកញ៉ា ម្ចាស់បុរី អាម៉ូរី ក្លាយជាសមាជិកថ្មី នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជាថ្នាក់ជាតិ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួន វីរៈតារា អគ្គនាយកក្រុមហ៊ុន អាម៉ូរី ឌីវេឡុបម៉ិន ឯ.ក និង​ជា​ម្ចាស់បុរី អាម៉ូរី ​​​​បាន​ក្លាយ​ជា​សមាជិក​នៃសមាគម​សហគ្រិន​វ័យក្មេង​កម្ពុជាថ្នាក់ជាតិ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ លេខាធិការដ្ឋាន សមាគមសហគ្រិនវ័យក្មេងកម្ពុជាថ្នាក់ជាតិ ​​នៅ​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន អាម៉ូរី ឌីវេឡុបម៉ិន ឯ.ក របស់​អ្នកឧកញ៉ា សួន វីរៈតារា ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​​ឈាន​មុខ​គេ​មួយ ក្នុង​ការ​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​មាន​គុណភាព​ខ្ពស់ និង​មាន​បទពិសោធន៍​ជាង ៦​ឆ្នាំ ក្នុង​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា។ គម្រោង​សំខាន់ៗ​របស់ក្រុមហ៊ុន អាម៉ូរី ឌីវេឡុបម៉ិន ឯ.ក ​បច្ចុប្បន្ន​នេះ មាន​ដូចជា Amory 7Makara នៅ​ផ្លូវជាតិ​លេខ​៦A និង​អាម៉ូរី សែនសុខ នៅ​ខណ្ឌសែនសុខ។ លើសពីនេះ ​ក្រុមហ៊ុន អាម៉ូរី ឌីវេឡុបម៉ិន ឯ.ក ​​ក៏​បាន​ពង្រីក​វិស័យ​ផ្សេងៗ​ទៀត​ដូចជា ម្ហូបអាហារ ផ្សារ​លក់​ទំនិញ និង​ការ​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​ផង​ដែរ។

​​សមាគមសហគ្រិនវ័យក្មេងកម្ពុជា ​​ត្រូវ​បាន​បង្កើត​ឡើង​ នៅ​ឆ្នាំ២០០៩ ហើយ​ក្នុងរយៈពេល​ត្រឹម ១៤ឆ្នាំ សមាគម​បានពង្រីកសមាជិកកើនដល់ ៥៤៦នាក់ មកពីវិស័យផ្សេងៗគ្នា និងមានការបង្កើតសាខានៅតាម​បណ្តារាជធានី-ខេត្តជា​បន្តបន្ទាប់ ដើម្បី​បម្រើឱ្យការពង្រឹង និងពង្រីកសក្តានុពលនៃអាជីវកម្មផង និងជា​ពិសេស​បានរួមគ្នា​ដោះ​ស្រាយនូវបញ្ហាប្រឈម ដើម្បីការពារផលប្រយោជន៍របស់សហគ្រិន រួមទាំងសហគ្រាសធុនតូច និងមធ្យម ក៏ដូចជា​ធុរកិច្ចថ្មី ដែលជាដៃគូយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការរួមដំណើរបោះជំហានឆ្ពោះទៅ​រក​វិបុលភាពនិងការអភិវឌ្ឍ ដែលផ្តោតទៅលើការបែងចែកផលលាភប្រកបដោយសមធម៌ សម្រាប់ប្រជាជន​គ្រប់ៗគ្នា។​ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បច្ចុប្បន្ន​ដឹកនាំ​ដោយ​លោក​ឧកញ៉ា ប៉ិច បូឡែន ជា​ប្រធាន៕