ឧកញ៉ា ហាន់ ឃាង អនុប្រធានសមាគមឧកញ៉ាកម្ពុជា ទទួលបានគោរមងារ «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ «អ្នកឧកញ៉ា» ជូន​ដល់​ ឧកញ៉ា ហាន់ ឃាង អនុប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា ​​​​​​​កាលពី​​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០២៣​ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់​ សម្តេចអគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ហាន់ ឃាង ត្រូវបាន​គេ​ស្គាល់​ថា ​ជា​​នាយកប្រតិបត្តិក្រុមហ៊ុន ម៉ូហ៊ឺបា អេនជីនារីង ខេមបូឌា (Muhibbah Engineering Cambodia Co., LTD) ដែល​ជាក្រុមហ៊ុន វិស្វកម្មស៊ីវិល សិក្សាគម្រោង ស្ថាបត្យកម្ម និងសំណង់ ​បាន​បើក​ដំណើរការ​ តាំងពី​​ខែមករា ឆ្នាំ២០០៨។ លោក​ឧកញ៉ា ក៏​ជា​ប្រធានក្រុមហ៊ុន ខេមបូឌាន ភេត្រូខេមីខល ខូ អិលធីឌី (Cambodian Petrochemical Co., Ltd) និង​ជា​ប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អចលនទ្រព្យ ខេម-ជាឈ័ង រៀល អ៊ីស្ទេត (Cam-Jiachuang Real Estate Co.,Ltd) ​ផងដែរ៕