លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាប្រធានក្រុមហ៊ុន Sam SN Realty បានផ្ញើសារជូនពរ និងអបអរសាទរ ដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ លោកជំទាវឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ, លោកឧកញ៉ា វិញ ហួរ និងលោកឧកញ៉ា ហាន់ ឃាង ក្នុងឱកាសដែលឧកញ៉ា អនុប្រធានសមាគមឧកញ៉ាកម្ពុជាទាំង៣រូប ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។



ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ា ជាសក្ខីភាពឆ្លុះបង្ហាញអំពី កិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ និងចិត្ត ដោយមិនខ្លាចនឿយហត់របស់ អ្នកឧកញ៉ាទាំង៣រូប ក្នុងបុព្វហេតុ ដើម្បីជួយសង្គមជាតិ និងចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិជាទីស្នេហានៃយើងឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះ ការប្រទាននេះ ពិតជាស័ក្តិសម និងផ្ដល់កិត្តិយសដ៏ឧត្តុង្គឧត្តម សម្រាប់ អ្នកឧកញ៉ា និងក្រុមគ្រួសារ។
លោកឧកញ៉ា សំ សុខនឿន សង្ឃឹមយ៉ាងមុតមាំ ក្នុងការចូលរួមអភិវឌ្ឍលើការវិនិយោគ ពាណិជ្ជកម្ម សំដៅរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិកម្ពុជា ឱ្យរីកលូតលាស់ឆ្ពោះទៅមុខឥតឈប់ឈរ និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក តាមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន អ្នកឧកញ៉ាទាំង៣រូប និងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕