ឧកញ៉ា៣រូប ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា៦ពាន់ដុល្លារ ដល់សាលារៀនមួយ

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា៣រូប ដែល​ជា​ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ​រួម​មាន លោក​ឧកញ៉ា តាន់ តាត់ ប្រធាន​សភាពាណិជ្ជកម្មខេត្ត​ព្រះសីហនុ, លោក​ឧកញ៉ា សុខ ហេង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និង​លោក​ឧកញ៉ា លិ គឹមហ៊ួរ ទីប្រឹក្សា​សភាពាណិជ្ជកម្ម​ខេត្តព្រះសីហនុ ​​បាន​​ឧបត្ថម្ភ​ថវិកា​សរុប​ប្រមាណ ៦​ពាន់​ដុល្លារ ជូន​ដល់​​សាលារៀន កាង ហួរ កាលពី​រសៀល​ថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៣ ដែលត្រូវ​ជា​ថ្ងៃទិវាកុមារអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ឧបត្ថម្ភ​ថវិកា​នេះ គឺ​ដើម្បី​ចូលរួមក្នុងកម្មវិធីអបអរទិវាកុមារ ១ មិថុនា នៅឯសាលារៀន កាង ហួរ ហើយ​ក្នុង​ឱកាសននោះផងដែរ ដើម្បីរួមចំណែកលើកទឹកចិត្តដល់ទំពាំងស្នងឬស្សីជំនាន់ក្រោយ លោកឧកញ៉ា លោក អនុប្រធាន ទីប្រឹក្សាបានចូលរួមឧបត្ថម្ភនូវចំនួនទឹកប្រាក់ដូចខាងក្រោម៖

១)សភាពាណិជ្ជកម្មខេត្ត ព្រះសីហនុ ឧបត្ថម្ភ ៣,០០០ដុល្លារ (បីពាន់ដុល្លារអាមេរិច)
២)លោកឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ៣,០០០ដុល្លារ
៣)លោកឧកញ៉ា សុខ ហេង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧបត្ថម្ភ ២,០០០ដុល្លារ
៤)លោក LIN SONG PING ទីប្រឹក្សាសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧបត្ថម្ភ ២,០០០ដុល្លារ
៥)លោកឧកញ៉ា លិ គឹមហ៊ួរ ទីប្រឹក្សាសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧបត្ថម្ភ ១,០០០ដុល្លារ
៦)លោក WU DANG YOU ទីប្រឹក្សាសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧបត្ថម្ភ ៥០០ដុល្លារ

ជារួម លោក​ឧកញ៉ា​ទាំង​៣រូប បាន​ឧបត្ថម្ភ ៦​ពាន់​ដុល្លារ និង​សរុប​ពី​សប្បុរសជន​ទាំង​អស់ រួម​ទាំង​សភាពាណិជ្ជ​កម្ម​ខេត្ត​ព្រះសីហនុ​ គឺ​បាន​ថវិកា​សរុប​​ប្រមាណ​ ១១,៥០០ ដុល្លារ​សហរដ្ឋអាមេរិក។ សាលារៀន កាង ហួរ ជាសាលាចិន​សាធារណៈ​តែមួយគត់​នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបង្កើតឡើងដោយសមាគមខ្មែរចិនខេត្ត​ព្រះសីហនុ ហើយការចូលរួមឧបត្ថម្ភសាលានេះ​ ក៏ជា​ការ​ចូល​រួម​ចំណែក​ជួយ​​​ដល់​សង្គម ​​តាម​រយៈ​ការ​លើក​ទឹកចិត្ត និង​លើក​កម្ពស់​ជួយ​បង្កើត​ធនធាន​មនុស្ស​ជំនាន់​ក្រោយ ឱ្យ​បាន​កាន់​តែ​ច្រើន​ឡើង ដើម្បី​ចូល​រួម​អភិវឌ្ឍ​ប្រទេសជាតិ។