ឧកញ៉ា ចាន់ ស៊ីថា បង្ហាញមហិច្ឆិតានាំចេញទឹកត្រីកំពត កែប ទៅកាន់ទីផ្សារបរទេស

ជុំវិញ​ឧកញ៉ា

ទឹកត្រីកំពត កែប បានចុះបញ្ជីក្លាយជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញមួយបន្ថែមទៀត កាលថ្មីៗនេះ ក្រៅពីអំបិលនិងម្រេចកំពត ហើយផ្អែកទៅលើម៉ាកសម្គាល់ និងវត្ថុធាតុដើមនៃការផលិតទឹកត្រី ដែលបានបន្សល់ទុករាប់រយឆ្នំា លោកឧកញ៉ា ចាន់ ស៊ីថា ប្រធានសមាគមអ្នកផលិតទឹកត្រីកំពត កែប មានមហិច្ឆិតានិងចង់ឃើញ ទឹកត្រីកពត កែប ដែលជាផលិតផលសក្តានុពលរបស់ខេត្ត មានលទ្ធភាពអាចនំាចេញទៅលក់នៅលើទីផ្សារបរទេសបាន នៅថ្ងៃអនាគត ក្រៅពីផ្គត់ផ្គង់នៅក្នុងស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ចាន់ ស៊ីថា ប្រធានសមាគមអ្នកផលិតទឹកត្រីកំពត កែប និងជាអគ្គនាយក្រុមហ៊ុនទឹកត្រី ង៉ូវហេងកំពតបានឱ្យដឹងថា នៅពេលសមាគមរៀបចំនិងមានច្បាប់ទម្លាប់សព្វគ្រប់ហើយ លោកឧកញ៉ា នឹងអញ្ចើញសមាជិកដែលជាអ្នកផលិតទឹកត្រីក្នុងខេត្ត បង្ហាញឃើញនៅអ្វីដែលគិតថាជាបញ្ហាប្រឈមដើម្បីធ្វើយ៉ាងឱ្យផលិតផលមាននិរន្តរភាពនិងមានស្តង់ដា។

លោកឧកញ៉ា ចាន់ ស៊ីថា មានប្រសាសន៍ថា ក្នុងនាមជាប្រធានសមាគមអ្នកផលិតទឹកត្រីកំពតកែប ជាធម្មតា។យើងតែងតែមានមហិច្ឆិតា នៅអ្វីដែលយើងខិតខំធ្វើ។អ្វីដែលយើងបានឬ ចង់ឃើញនោះគឺចង់រំលេចនូវផលិតផលរបស់ខ្មែរយើង Make In Cambodia ឱ្យគេស្គាល់ ព្រោះនៅពេលសព្វថ្ងៃនេះ មានគេប្រើយីហោកំពតជាត្រីវិស័យឬជាឈ្មោះរបស់គេ ដើម្បីយកឈ្មោះកំពតធ្វើជាទីផ្សារ អ៊ីចឹងសព្វថ្ងៃនេះផលិតផលជាក់ស្តែងរបស់ខេត្តកំពតនេះមិនទាន់បាននាំចេញ ។

លោកឧកញ៉ា សង្កត់ធ្ងន់ថា « ខ្ញុំចង់ឃើញណាស់ ទឹកត្រីកំពត កែបរបស់យើង មានលទ្ធភាពនាំចេញទៅខាងក្រៅបាននៅពេលខាងមុខ ក្រៅពីផ្គត់ផ្គង់នៅក្នុងស្រុក»។

បើតាមប្រធានសមាគម ទឹកត្រីកំពតកែបគឺផលិតចេញពីត្រីដែលយើងបានកំណត់នៅក្នុងលក្ខខណ្ឌ ដូចជាត្រីកាកើមសំបូរទៅដោយប្រូតេអ៊ីន ហើយរសជាតិវាមានការទទួលស្គាល់តំាងពីជំនាន់ដូនតាយើងមកម្ល៉េះ។

ដោយសារវាមានរសជាតិឆ្ងុយឆ្ងាញ់ ហើយមានប្រូតេអ៊ីនខ្ពស់ជាងត្រីសាប។យើងនៅមានធុងស្តុកទឹកត្រីបែបបុរាណ ដែលមានអាយុកាលរាប់រយឆ្នំា ហើយយើងបានរក្សាទុកជាកេរ្តិ៍ដំណែល ព្រោះធុងទំាងនេះគ្មានអ្នកណាធ្វើបានទៀតទេសព្វថ្ងៃនេះ។

លោកឧកញ៉ា ចាន់ ស៊ីថា មានប្រសាសន៍ថា«ការផលិតទឹកត្រី បើសម្លឹងមើលតែមួយភ្លែតឃើញថាស្រួល ប៉ុន្តែការអនុវត្តវាមិនស្រួលទេ ព្រោះទឹកត្រីជាផលិតផលមួយត្រូវការដើមទុនច្រើន និងត្រូវការពេលវេលាមួយសមស្រប ដោយសារត្រីដែលយកមកផលិតជាទឹកត្រីនេះ ត្រូវការពេលវេលាមួយឆ្នំាទើបបានទឹកត្រីយកមកលក់នៅលើទីផ្សារ»៕

អត្ថបទ៖សារេត