ព្រះមហាក្សត្រ ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនឧកញ៉ា​ អ៉ឹង លីហេង

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនដល់ឧកញ៉ា អ៉ឹង លីហេង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦២៣/១០៣៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជក្រឹត្យផ្តល់គោរមងារ «អ្នកឧកញ៉ា» នៅពេលនេះធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

អ្នកឧកញ៉ា អ៉ឹង លីហេង ត្រូវជាឧត្តមស្វាមីលោកជំទាវឧកញ៉ា តាំង ហ្គិចលៀង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន H&L Group Co.,LTD ។

ជានិច្ចកាល អ្នកឧកញ៉ាតែងតែចូលរួមជួយដល់កិច្ចការងារសង្គមលើវិស័យពហុវិស័យជាមួយរាជរដ្ឋាភិបាល ខណៈថ្មីៗនេះ អ្នកឧកញ៉ា និងលោកជំទាវឧកញ៉ា បានឧត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិកជូនសម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលធិនិតេជោ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨៕