ព្រះមហាក្សត្រ ផ្តល់គោរមងារ «ឧកញ៉ា» ជូនដល់អគ្គនាយកក្រុមហ៊ុន ចំនួន២រូប

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ «ឧកញ៉ា» ជូន​ដល់​ លោក អ៊ូ ស្រ៊ុន និងលោក ឡោក ដារិទ្ធ ​​​​​​​កាលពី​​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ២០២៣​ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់​ សម្តេចអគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អ៊ូ ស្រ៊ុន ជាអគ្គនាយកនៃក្រុមហ៊ុន អ៊ូ ស្រ៊ុន អ៊ិនវេសម៉ិន ឯ.ក ដែលជាម្ចាស់អគារ The Blue Sky Tower ម្ចាស់​ភោជនីយដ្ឋាន ចាប៉ីយក្ស និង​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍ 60M Mall នៅផ្លូវ​៦០ម៉ែត្រ។ ចំណែក​ឯ​លោក ឡោក ដារិទ្ធ ជាអគ្គនាយកក្រុមហ៊ុនសារ៉ាយសមុទ្រ ស៊ីប៊ែលប៉ារីស និង​ជា​ស្វាមី​របស់​​អ្នកស្រី សុខ រស្មី អគ្គនាយិកា​ស៊ីប៊ែលប៉ារីស៕

លោក ឡោក ដារិទ្ធ និងភរិយា (អ្នកស្រី សុខ រស្មី)