លោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន អ ធី អិន ខេ អ៊ិនវេសម៉ិន ឯ.ក (RTNK Investment Co.,Ltd) និងជាម្ចាស់ថៅកែស្ថានីយប្រេងឥន្ធនៈ PTT សាខាព្រែកហូរ ៥០ម៉ែត្រ បានឧបត្ថម្ភភេសជ្ជៈចំនួន ៤០០ដប ពីប្រ៊ូវខហ្វហ្វី ជូនដល់មន្ទីរពេទ្យកុមារអង្គរ និងចូលរួមថវិកាមួយចំនួនក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១០ នៅវត្តរាជបូរណ៍ ខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។

ភេសជ្ជៈដែលលោកឧកញ៉ាឧបត្ថម្ភនេះ គឺភេសជ្ជៈរបស់ហាង ប៊្រូវខហ្វហ្វី (BREW Coffee & Restaurant) របស់លោកឧកញ៉ាផ្ទាល់ ដែលបានបើកអាជីវកម្ម តាំងពីឆ្នាំ២០១៦។ ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១០ គឺធ្វើឡើង ដើម្បីរៃអង្គាសថវិកាឧបត្ថម្ភដល់ មន្ទីរពេទ្យកុមារអង្គរ។ ថវិកាដែលបានមកពីការបរិច្ចាគមកក្នុងពិធីនេះ នឹងត្រូវប្រើប្រាស់ទាំងស្រុង សម្រាប់ផ្គត់ផ្គង់ក្នុងសកម្មភាពប្រតិបត្តិការនៃការផ្តល់សេវាសុខភាពដល់កុមារកម្ពុជា។
ឧកញ៉ា ឈាង សុវណ្ណរតនៈ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រងធុរកិច្ច នៅសាកលវិទ្យាល័យ រីហ្គេន (Regent’s University London) ចក្រភពអង់គ្លេស។ ស្ថាបនិក BREW Coffee & Restaurant និងម្ចាស់ស្ថានីយប្រេងឥន្ធនៈ PTT សាខាព្រែកហូរ ៥០ម៉ែត្រ រូបនេះ បានទទួលគោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២៕


