បទសម្ភាសន៍ឧកញ៉ា គីម ហ៊ាង ជាមួយទូរទស្សន៍អាស៊ី Channel News Asia នឹងចេញផ្សាយនៅដើមខែក្រោយ

ជុំវិញ​ឧកញ៉ា

ផ្នែកមួយចំនួន​នៃ​បទសម្ភាសន៍រយៈពេល​ជាង ៣០​នាទី​ របស់​ទូរទស្សន៍​អាស៊ី Channel News Asia ជាមួយ​នឹង​លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង ​​​នឹង​មាន​ផ្សាយ​លើ​​ទូរទស្សន៍​នៅ​​ដើម​ខែ​កក្កដា ​​ហើយ​វីដេអូ​ពេញ ​​​អាច​នឹង​មាន​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក បណ្ឌិត គីម ហ៊ាង នៅ​ដើម​ខែ​សីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ​​បាន​បង្ហើប​ឱ្យ​ដឹង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាលពី​​ថ្ងៃ​អង្គារម្សិលមិញ ​យ៉ាង​ដូច្នេះ​ថា៖ “​ផ្នែកខ្លះ នៃបទសម្ភាសន៍ជាង ៣០នាទី របស់ទូរទស្សន៍អាស៊ី និយាយជាភាសាអង់គ្លេស ដែលមានការិយាល័យ​នៅ សិង្ហបុរី (Channel News Asia) ជាមួយខ្ញុំបាទ គីម ហ៊ាង ដោយផ្តោតទៅលើ​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​ តាំងពី ២០ឆ្នាំមុន បច្ចុប្បន្ន និងទៅអនាគត ​ឆ្នាំ​២០ទៀត នឹងមានផ្សាយលើទូរទស្សន៍ Channel News Asia នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ហើយវីដេអូពេញជាង ៣០នាទី អាចនឹងមានផ្សាយលើ Page បណ្ឌិត គីម ហ៊ាង Dr. Kim Heang នៅដើម​ខែ​សីហា ឆ្នាំ២០២៣”។

ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាល​ KH GROUP ​​មានបទពិសោធន៍​ជាង​២០​ឆ្នាំ លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។ បច្ចុប្បន្ន​លោក​កំពុង​មាន​មុខ​ជំនួញ​ជា​ច្រើន​ពាក់ព័ន្ធ​វិស័យ​អចលនទ្រព្យ​ ក្នុង​នោះ​រួម​មាន បុរី វិមានសំណាង, បុរី ខេអេស រ៉េស៊ីដេន, សំណាងលែន, Khmer Real Estate Co., Ltd និង​ជា​ប្រធាន​ KW Cambodia។ លោកឧកញ៉ា ក៏​ជា​​អតីតប្រធាន Asean Valuers Association (AVA) 2016, ​អតីតប្រធាន Asean Real Estate Network Alliance (ARENA) 2018​ និង​អតីតប្រធាន Cambodian Valuers and Estate Agents Association (CVEA) 2015-2018 ផងដែរ៕