វិចារណកថា៖ អ្នកឧកញ៉ា លី យ៉ុងផាត់ នៅតែរក្សាឥទ្ធិពលនិងប្រជាប្រិយភាពក្នុងចង្កោមពាណិជ្ជករខ្មែរ

ជុំវិញ​ឧកញ៉ា

ពាណិជ្ជករកំពុងរកស៊ីនៅប្រទេសកម្ពុជា ឃើញមានវត្តមានច្រើនគួរឲ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះក៏មានពាណិជ្ជករជើងចាស់រាប់ទស្សវត្សរ៍មួយចំនួននៅតែបន្តឈរជើងក្នុងពិភពជំនួញ ហើយថែមទាំងមានឥទ្ធិពលទៀតផង។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំនួនស្ថិតិគោរមងារ «ឧកញ៉ា អ្នកឧកញ៉ា» នៅប្រទេសកម្ពុជាមិនទាន់មានតួលេខបញ្ជាក់ច្បាស់លាស់នៅឡើយទេ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៣នេះ ពីមន្រ្តីរាជរដ្ឋាភិបាល។ យ៉ាងណា សម្រាប់ម្ចាស់អាណាចក្រសម្ព័ន្ធក្រុមហ៊ុនគ្រាក់ៗ មិនមានច្រើននោះទេ ដែលត្រូវបានគេមើលឃើញថា កំពុងក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជា។

សារព័ត៌មានឧកញ៉ាញូស៍​ (Oknha news) ធ្វើការណែនាំអ្នកឧកញ៉ាគ្រាក់ៗ ដែលកំពុងក្តោបក្តាប់ជំនួញប្រាក់ពាន់លានដុល្លារក្នុងដៃ ហើយមិនតែប៉ុណ្ណោះ អ្នកឧកញ៉ាទាំំងនោះថែមទាំងមានអំណាចឥទ្ធិពល និងប្រជាប្រិយភាពក្នុងចង្កោមអ្នកឧកញ៉ា ឧកញ៉ា និងអ្នករកស៊ីនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។

សម្រាប់វគ្គទី១នេះ ឧកញ៉ាញូស៍ ធ្វើការតាមដានពីប្រជាប្រិយភាពអ្នកឧកញ៉ា លី​ យ៉ុងផាត់ ជាសហគ្រិនចាស់វស្សាមួយរូបដ៏មានឥទ្ធិពល ខណ:ពេលបច្ចុប្បន្នក្រុមហ៊ុន L.Y.P Group កំពុងក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជាស្ទើរទាំងស្រុងតាមរយ:បុត្រសម្ព័ន្ធក្រុមហ៊ុនប្រាក់ពាន់លានជាច្រើនក្នុងដៃ។

មានវ័យ ៦៥ អ្នកឧកញ៉ាជាមន្រ្តីនយោបាយពីខាងគណបក្សប្រជាជនកម្ពុជា ជាសមាជិកព្រឹទ្ធសភា ជាតំណាងរាស្រ្តមណ្ឌលខេត្តខេត្តកោះកុង ដែលជាខេត្តត្រូវបានគេគ្រប់គ្នាផ្តល់រហស្សនាមថា «ស្តេចកោះកុង» ឬ «King of Koh Kong» ក៏ព្រោះលោកបានផ្តើមចាប់មុខជំនួញចាក់គ្រឹះដ៏រឹងចេញពីទឹកដីខេត្តជាប់ព្រំដែនប្រទេសថៃមួយនេះឯង។

ក្រៅពីជាមន្រ្តីនយោបាយ ជាពាណិជ្ជករដ៏មានអំណាច អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏ជាកំពុងដឹកនាំសមាគមឧកញ៉ាកម្ពុជាថែមទៀត។ សមាគមនេះត្រូវបានចុះបញ្ជីជាផ្លូវការនាពេលថ្មីៗនេះ ដែលមានវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រធានកិត្តិយស។

តាមរយ:តួនាទីដ៏ធំមហិមានេះ អ្នកឧកញ៉ា ត្រូវបានគេមើលឃើញថា ជាអ្នកមានឥទ្ធិពល និងប្រជាប្រិយភាពមួយរូបក្នុងចំណោមពាណិជ្ជករចាស់វស្សាកំពុងរកស៊ីជោគជ័យយ៉ាងសម្បើមក្នុងពិភពជំនួញប្រទេសកម្ពុជា។ ការណ៍ដែលចាត់ទុកអ្នកឧកញ៉ា​ លី យ៉ុងផាត់ មានឥទ្ធិពល គឺដោយសារតែសមាគមឧកញ៉ាកម្ពុជា ប្រមូលផ្តុំដោយអ្នកមានគ្រាក់ៗ ហើយថែមទាំងមានគោរមងារឧកញ៉ា អ្នកឧកញ៉ា ស្របពេលដែលប្រទេសជាតិរីកចម្រើនទៅបានក៏អាស្រ័យដោយមានក្រុមអ្នកជំនួញហ្នឹងឯងចូមរួមរុញច្រានសេដ្ឋកិច្ច។

លើសពីនេះ អ្នកតាមដានស្ថានភាពសង្គមមួយចំនួនបានប្រាប់សារព័ត៌មានឧកញ៉ាញូស៍ថា អ្នកឧកញ៉ា លី យ៉ុងផាត់​ កំពុងតែកសាងប្រជាប្រិយភាព និងកសាងសមិទ្ធផលជាច្រើនបន្សល់ទុកជាកេរ្តិ៍ដំណេរសម្រាប់អ្នកជំនាន់ក្រោយរបស់លោក។ ទោះជាបែបក្តីអ្នកឧកញ៉ាក៏ពុងត្រួសត្រាយផ្លូវសម្រាប់កូនៗរបស់លោកផងដែរ។

សូមជម្រាបជូនថា អ្នកឧកញ៉ា លី យ៉ុង ផាត់ បានទទួលងារជាឧកញ៉ានៅថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៩៨ តាមរយៈព្រះរាជក្រឹត្យលេខ ០៨៩៨/៥៨។ អ្នក​ឧកញ៉ាត្រូវបាន​រដ្ឋាភិបាល​តែងតាំង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អភិវឌ្ឍន៍​ខេត្តកោះកុង និង​ជា​ទីប្រឹក្សាសេដ្ឋកិច្ច​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ កាលពីអំឡុងឆ្នាំ២០០០។ ឆ្នាំ​២០០១ អ្នកឧកញ៉ាជាប់​ឆ្នោត​ជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា។ ឆ្នាំ​២០០៥ ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​សមាគម​ចិន​គ្រួសារ​ត្រកូល លី។

កាលពី​ថ្ងៃទី ៦ ​ខែ​ធ្នូ​ ឆ្នាំ​ ២០២២ អ្នកឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា ​ជា​ម្ចាស់​ទូរទស្សន៍​ PNN ត្រូវ​បាន​ព្រះ​មហាក្សត្រ​តែង​តាំង​ជា​ទីប្រឹក្សា​ផ្ទាល់​រប​ស់​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ បន្ថែម​លើ​មុខ​ងារ​បច្ចុប្បន្ន។

បើ​តាម​ព្រះរាជ​ក្រឹត្យ មុខ​ងារ​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេចតេជោនាយក​រដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ហើយ​មុខងារ​នេះ អ្នកឧកញ៉ាមិនមាន​ប្រាក់​បំណាច់មុខងារ​ឡើយ៕ អត្ថបទ៖ មេទ័ព001