ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនដល់លោក ឈុន សុភ័ក្ត្រ និងលោក ឈុន វ៉ាន់ឌី តាមព្រះរាជក្រឹត្យលេខ នស/រកត/០៦២៣/១១១៣ ចុះនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ព្រះរាជក្រឹត្យផ្តល់គោរមងារឧកញ៉ាដល់លោកទាំងពីរ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
សូមជម្រាបជូនថា លោក ឈុន សុភ័ក្ត្រ គឺជាអគ្គនាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ចំណែកលោក ឈុន វ៉ាន់ឌី ជាអគ្គនាយកក្រុមហ៊ុន វីអិនអ អ៉ឹមផត អ៉ិចផត៕