ឧកញ៉ា ណាង ណាន និងលោកជំទាវ តាន់ សុផារី បរិច្ចាគថវិកាចំនួន ៤លានរៀលជូនមូលនិធិគន្ធបុប្ផា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ណាង ណាន និងលោកជំទាវ តាន់ សុផារី កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញនាំយកថវិកាចំនួន ៤លានរៀលជូនដល់មូលនិធិគន្ធបុប្ផា ដើម្បីរួមចំណែកទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាជួយសង្គ្រោះជីវិតកុមារកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបន្តគាំទ្រ និងបរិច្ចាគពីសំណាក់លោកឧកញ៉ា និងក្រុមគ្រួសារនៅថ្ងៃនេះ ក៏ដូចជាការចូលរួមពីសប្បុរសជននានា នាពេលកន្លងមក ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សានិរន្តរភាព នៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង ដើម្បីបន្តបេសកកម្មពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង ដែលក្នុងរយៈពេល៣១ឆ្នាំមកនេះ មន្ទីរពេទ្យគន្ធបុប្ផាបានសង្គ្រោះជីវិតកុមាររាប់លាននាក់នៅកម្ពុជា។

សូមជម្រាបជូនបន្តិថា ឧកញ៉ា ណាង ណាន អគ្គនាយកក្រុមហ៊ុនទេសចរណ៍ ណានពីរ (NAN PI Travel Tour) ទើបត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦២៣/១០៦៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

ឧកញ៉ា និងលោកជំទាវក៏ជាសប្បុរសជនឆ្នើមមួយរូបផងដែរ ដែលតែងបង្ហាញមុខក្នុងការចូលរួមបរិច្ចាគទ្រព្យធនធានថវិកា និងសម្ភារជាមួយរាជរដ្ឋាភិបាលដូចភ្លៀងរលឹមផងដែរ៕