ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនដល់លោកស្រី តាំង លីមួយ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


លោកស្រី តាំង លីមួយ ជាអ្នកជំនួញផ្នែកអចលនទ្រព្យមួយរូប និងត្រូវបានគេស្គាល់ថា ជាភរិយារបស់លោកវរសេនីយ៍ទោ ហួន ពិសិដ្ឋ អនុប្រធាននាយកដ្ឋានសរុបនិងស្ថិតិ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដែលទើបត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញប្រកាសតែងតាំងមុខតំណែង កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ថ្មីៗនេះផងដែរ៕