នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ អ្នកឧកញ៉ា គិត ម៉េង បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងប្រវែង៧០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកោះរ៉ុង ឌីវេឡុបមេនខមភេនី ក្រោមការចូលរួមពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ជាមួយនឹងក្រុមហ៊ុន ស៊ីណូ ហៃដ្រូ ខនស្ដ្រាក់សិន ខូអិលធីឌី ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខេត្ដព្រះសីហនុ នៅសណ្ឋាគារ Goddess of Liberty Hotel and Resort ភូមិ១ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ។

ជាកិច្ចបញ្ចប់ ភាគីទាំងសងខាងរំពឹងថា គម្រោងសាងសង់ផ្លូវនេះនឹងជួយជម្រុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះ ត្រូវបានអញ្ជើញចូលរួមពីមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធច្រើននាក់ទៀតផងដែរ។ សូមចូលរួមអបអរសាទរដល់ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន ស៊ីណូ ហៃដ្រូ ខនស្រ្តាក់សិន ខូអិលធីឌី។





អត្ថបទនឹងរូបភាព៖ផេក Royal Group Careers