លោកជំទាវឧកញ៉ា អុឹង ស៊ាងរិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 96 ពាណិជ្ជ (96 Peanich Co., Ltd) បានក្លាយជាសមាជិកថ្មី នៃសភាពាណិជ្ជកម្មកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវឧកញ៉ា អុឹង ស៊ាងរិទ្ធី ក៏ជាប្រធានសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (អាក្រា) និងជាអគ្គនាយិកា ក្រុមហ៊ុន អុឹង រិទ្ធី គ្រុប ព្រមទាំងជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានឋានៈស្មើ អនុរដ្ឋលេខាធិការ ផងដែរ៕
