លោកឯល សិទ្ធិគ្រីយ៉ា ដែលត្រូវបានមហាជនមួយចំនួនស្គាល់ថា ជាអគ្គនាយក ក្រុមហ៊ុន N&Y ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងជាឧកញ៉ាកាលពីប៉ុន្មានថ្ងៃមុននេះ
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាក់ថា យោងតាមសេចក្តីក្រាបបង្គំទួលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្គបានសព្វព្រះរាជហរទ័យ បានត្រាស់បង្គាប់តែងតាំង លោកឯល សិទ្ធិគ្រីយ៉ា ជា ឧកញ៉ា។
ជាមួយនឹងងារជា ឧកញ៉ាដែល លោកឯល សិទ្ធិគ្រីយ៉ា ត្រូវបុគ្គលិក ព្រមទាំងមិត្តភក្តិជាច្រើន បានចូលសំដែងការអប់អរសាទរ ជាបន្តបន្ទាប់។