ព្រះមហាក្សត្រ ផ្តល់គោរមងារ «ឧកញ៉ា» ជូនលោកអគ្គនាយករង ក្រុមហ៊ុន G.T.V.C

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ «ឧកញ៉ា» ជូន​ដល់​​លោក​ ហេង គឹមស៊រ​ នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ២០២៣​ ​ម្សិលមិញ​នេះ​ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់​ សម្តេចអគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​លោក​ ហេង គឹមស៊រ ជា​​អគ្គនាយករង ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត ខេមបូឌា ( G.T.V.C Speedboat Cambodia) និង​ម៉ាហ្វីយ៉ា រីស៊ត ខេមបូឌា ​ក្រោមការ​ដឹក​នាំ​របស់​អ្នកឧកញ៉ា ទៀ វិចិត្រ។ ​លោក​ ហេង គឹមស៊រ និង​ភរិយា លោកស្រី អ៊ឹង ភិចស៊ូន ជានិច្ចជាកាល អ្នកទាំងពីរ​តែងតែបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាព​មនុស្សធម៌ជាច្រើន ដូចជា​​ការ​ចូលរួម​កសាង​សមិទ្ធផល​​តាម​វត្ត​អារ៉ាម និង​សកម្មភាព​​សប្បុរសធម៌​ផ្សេងៗ​ទៀត៕