លោក ប៊ុន រតនាសេម ហៅសេម អតីតអ្នកដឹកនាំសម្តែងក្នុងផលិតកម្មថោនបច្ចុប្បន្នជាម្ចាស់អាជីវកម្មទិញ-លក់រថយន្តដែលមានឈ្មោះថា S-Auto ហើយទើបតែ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឡាយព្រះហស្តលេខាផ្ដល់គោរមងារជា ឧកញ៉ា បានលើកយកនៅបទពិសោធផ្ទាល់ខ្លួនចំនួន៣ចំណុចធំ ដើម្បីដល់ ដល់យុវវ័យមុនសម្រេចចិត្ត ការប្រពន្ធ។ ចំណុចទាំងនោះ លោក ឧកញ៉ា បានសរសេររៀបរាប់ដូចខាងក្រោម៖
ក៏ព្រោះតែកើតមកក្នុងគ្រួសារមិនសូវធូរធារ ខ្ញុំនិងគ្រួសារបានឆ្លងកាត់រឿងពិបាកជាច្រើន ដូច្នេះមុនពេលសំរេចចិត្តយកភរិយា ខ្ញុំបានប្តេជ្ញាចិត្តធ្វើរឿង3:
ទី1: គឺមានសម្ថតភាពជួយជ្រោមជ្រែងបងប្អូន និងអោយឳពុកម្តាយ បានសំរាក ព្រោះគាត់ហត់រកសុីចិញ្ចឹមកូនច្រើនឆ្នាំហើយ ។
ទី2: គឺមានសម្ថតភាពរៀបការខ្លួនឯង បានសមរម្យដោយមិនអោយពិបាកដល់គ្រួសារ។
ទី3: គឺមានសម្ថតភាពផ្គត់ផ្គង់ភរិយានិងកូន រស់នៅសមរម្យ ផ្តល់សុភមង្គល មិនធ្វើអោយគាត់ ពិបាកទាំងផ្លូវកាយ ផ្លូវចិត្ត និងសេដ្ឋកិច្ច។
ដោយសារហេតុផលទាំង3ខាងលើនឹងទើបធ្វើអោយខ្ញុំការប្រពន្ធនៅអាយុសាមជាង
តើបងប្អូនធ្លាប់គិតរឿងទាំងនេះទេ?
អត្ថបទ៖ ផេក ប៊ុន រតនាសេម