លោក ម៉េត តារាម៉ូវ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៦២៣/១១៩១។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហគ្រិនវ័យក្មេង លោក ម៉េត តារាម៉ូវ ដែលទើបទទួលបានងារឧកញ៉ាថ្មីៗនេះ គឺជាកូនប្រុសបង្កើតអ្នកឧកញ៉ា យូ សាម៉េត ជាពាណិជ្ជករចាស់វស្សាមួយរូបដ៏មានកេរ្តិ៍ឈ្មោះ និងជាវាគ្មិនបណ្តុះបណ្តាលលើកទឹកចិត្តដ៏ឆ្នើមម្នាក់ផងដែរនៅប្រទេសកម្ពុជា ដែលគេស្គាល់ថា គ្រូនេតឈ័រ។
ឧកញ៉ា ម៉េត តារាម៉ូវ ត្រូវបានគេស្គាល់ថា ជាម្ចាស់នៃភោជនីយដ្ឋានYSM ម្ហូបជប៉ុន ស្ថិតនៅលើផ្លូវ 596 សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕


