កាសែត The Cambodia Daily ចាញ់ក្ដីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានក្រុមហ៊ុន Facebook សម្រេចលុបចោលផេកចោលទាំងស្រុង

ជុំវិញ​ឧកញ៉ា

កាលពីពេលថ្មីៗនេះ ទំព័រហ្វេសប៊ុកសារព័ត៌មាន The Cambodia Daily អត់ច្បាប់និរទេសខ្លួនដែលមានឈ្មោះថា «The Cambodia Daily Khmer» មានអ្នក Follow ចំនួន ១លានកន្លះនោះ ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកលុបចោលទាំងស្រុងហើយ បន្ទាប់ពីមានការប្តឹងតវ៉ាពីសំណាក់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុក ក្រោយពីសារព័ត៌មានមួយនេះបានបង្ហោះព័ត៌មានបំភ្លៃបំផ្លើសញុះញង់ប្រាសចាកពីការពិតម្តងហើយម្តងទៀតពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពាក់ព័ន្ធនឹងករណីនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានធ្វើការបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរពីរឿងផេក កាសែត The cambodia daily khmer ត្រូវចាកចេញពីពិភពលោកហើយ បន្ទាប់ពីចាញ់បណ្ដឹងនៅក្នុង facebook ជាច្រើនករណី។ 

ទន្ទឹមនឹងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបង្ហាញអារម្មណ៍ពិតយ៉ាងដូច្នេះថា អ្នកបានទទួលបាបកម្មបណ្ដើរៗហើយ ដោយការប្រើអំណាចសារព័ត៌មាន បំផ្លាញសន្តិភាពចោទថ្នាក់ដឹកនាំទាំងបំពាន និងតាមសម្លាប់សេដ្ឋកិច្ច និងអាយុជីវិត ជីវភាពអង្គភាពខ្ញុំ ដែលទទួលផលទាំងផ្ទាល់និងទាំងប្រយោលរាប់សែននាក់ ដូច្នេះអំពើអាក្រក់ទាំងនេះ គឺជាបាបកម្មបានធ្លាក់ទៅអស់លោកបណ្ដើរៗហើយ។ បើសិនជាអស់លោកចង់បាន ផេកនោះមកវិញ យើងអាចតតាំងគ្នា នៅតុលាការអន្តរជាតិក៏បាន ខ្ញុំកំដរជានិច្ច ខ្ញុំជឿលើភាពត្រឹមត្រូវរបស់ខ្ញុំ ឬក៏ស្នើមកអង្គភាពខ្ញុំ ខ្ញុំនឹងប្រជុំពិចារណា  តែក៏មិនប្រាកដថាអង្គភាពខ្ញុំព្រមនោះទេ ឬក៏លោកអាចពឹងពាក់បរទេសតាមទម្លាប់លោកដដែលចុះ។ ខ្ញុំប្រាប់ហើយថាចប់ស៊ីហ្គេមខ្ញុំឲ្យស្ពៃ។ ឡេង ណាវ៉ាត្រា បានប្រាប់ហើយ បើវាយ ឡេង ណាវ៉ាត្រា ត្រូវវាយអោយដួល បើវាយមិនដួលឡេង ណាវ៉ាត្រា នឹងតដៃវិញ»។

គួររំលឹកផងដែរថា ជានិច្ចជាកាល សារព័ត៌មាន The Cambodia Daily ដែលមានមូលដ្ឋាននៅបរទេសមួយនេះ តែងតែធ្វើការបង្ហោះនូវព័ត៌មានមិនពិត បំផ្លៃ និងបំផ្លើស ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់មន្ត្រីរាជរដ្ឋាភិបាល និងបុគ្គលផ្សេងៗដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាល។ ដូចនេះការលប់ចោលនូវទំព័រហ្វេសប៊ុកផ្លូវការរបស់សារព័ត៌មានមួយនេះគឺជារឿងដ៏គួរឱ្យសាទរសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយវាក៏ជាមេរៀនមួយសម្រាប់សារព័ត៌មានដែលបម្រើបរទេសដទៃទៀត ដែលកំពុងតែធ្វើសកម្មភាពញុះញង់ បង្កើតនូវព័ត៌មានក្លែងក្លាយដូចជាសារព័ត៌មាន The Cambodia Daily នេះផងដែរ៕