បុរី ទីលាង របស់លោកឧកញ៉ា ឡាង ទីលាង ឧបត្ថម្ភធំក្នុងវេទិកាអចលនទ្រព្យ កម្មវិធី Business Friday Night

ជុំវិញ​ឧកញ៉ា

នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២0២៣ បុរី ទីលាង បានឧបត្ថម្ភធំដល់ វេទិកាអចលនទ្រព្យ ( Real Estate Forum) នៅជាតិកាហ្វេ ដែលរៀបចំឡើងដោយ ក្រុមជួបជុំល្ងាចថ្ងៃសុក្រ Business Friday Night ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងវេទិកាមួយនេះ មានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា ឡាង ទីលាង ជាស្ថាបនិក និងអគ្គនាយក បុរី ទីលាង ដង្កោហ្រ្គីនផាក។ បន្ថែមពីនេះ ក៏មានវត្តមានវាគ្មិន និងភ្ញៀវកិត្តិយសជាច្រើនចូលរួម និងចែករំលែកប្រធានបទ ទាក់ទងនឹងវិស័យអលចទ្រព្យនៅកម្ពុជា ដែលជាសមាជិកសមាជិកា BNI និងភ្ញៀវកិត្តិយសផ្សេងទៀតផងដែរ។ 

ក្នុងកម្មវិធី “Business Friday Night” នោះដែរ អ្នកចូលរួម ដែលភាគច្រើនជាអ្នកជំនួញ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ បានចូលរួមផ្លាស់ប្ដូរយោបល់យ៉ាងផុសផុលជុំវិញ បញ្ហាប្រឈម និងដំណោះស្រាយចំពោះមុខ ដើម្បីឆ្លើយតបឱ្យបានស្ថានភាពសុខភាពអចលនទ្រព្យនាពេលបច្ចុប្បន្ន។ 

ថ្លែងនៅក្នុងវេទិកានេះដែរ លោកឧកញ៉ា ឡាង ទីលាង មានប្រសាសន៍បង្ហាញពីគម្រោង បុរី ទីលាង ថា ជាគម្រោងដ៏មានសក្ដានុពល ដែលកំពុងអភិវឌ្ឍនៅលើផ្ទៃដី ២៥ ហិកតា ជាគម្រោងធំជាងគេក្នុងតំបន់ខណ្ឌដង្កោនាពេលបច្ចុប្បន្ននេះ ។ ក្នុងនោះ ទំហំដីចំនួន ៤៣% ត្រូវបានរៀបចំឡើងជាសួនធម្មជាតិសម្រាប់លម្អគម្រោងនៅក្នុងបុរីទាំងមូល។ 

លោកបន្តថា បុរី ទីលាង មិនត្រឹមតែធំជាងគេក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសហគមន៍មួយដែលផ្ដល់ភាពងាយស្រួលជួនដល់អតិថិជន ដែលមានដូចជា សួនកុមារ ក្លឹបហាត់ប្រាណ ផ្សារសហគមន៍ ផ្សារទំនើប និងសាលារៀនជាដើម។

លោកឧកញ៉ា មានប្រសាសន៍បន្ថែមថា៖ “រាល់ការទិញផ្ទះនៅ បុរី ទីលាង ចំណេញទាំងការស្នាក់នៅ និងប្រកបអាជីវកម្ម។ ក្រៅពីនេះ លោកឧកញ៉ា មានប្រសាសន៍ថា អតិថិជនគ្រាន់តែកក់ប្រាក់ ២៥00 ដុល្លារ និងបង់រំលស់មួយខែ ៣៥0 ដុល្លារ នឹងទទួលបានវីឡាកូនកាត់មួយដ៏ស្រស់ស្អាតនៅបុរីទីលាង”។

បុរី ទីលាង ជាគម្រោងលំនៅឋានធំជាងគេក្នុងតំបន់ ដែលមានសក្ដានុពលខ្លាំងលើគ្រប់វិស័យ និងកំពុងតែអភិវឌ្ឍលើផ្ទៃដី ២៥ ហិកតា។ បុរីទីលាង ស្ថិតនៅលើផ្លូវព្រៃស ៣០ ម៉ែត្រ ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ ភ្នំពេញ។ បុរិី ទីលាង ស្ថិតនៅជិតផ្សារទំនើបអ៊ីអនមានជ័យ (អ៊ីអន ៣) រោងចក្រធំៗ ផ្សារទួលពង្រ ផ្សារទួលសំបូរ និងហ៊ុំព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលផ្ដល់ភាពងាយស្រួលក្នុងការរស់នៅ ធ្វើដំណើរ និងប្រកបអាជីវកម្មផ្សេងៗ៕