បើយោងតាមគណនីហ្វេសប៊ុក Sam Prum ដែលបានលើឡើងថា៖ «លោកឧកញ៉្ញា ដួងឆាយ បានចុះសួរសុខទុក្ខក្មេងរងគ្រោះទាំងយប់ ហើយបានសន្យាថានិងនាំក្មេងរងគ្រោះដើម្បីយកទៅព្យាបាលអ៊ុតមុខ នៅប្រទេសថៃរឺប្រទេសកូរ៉េ នៅពេលក្មេងស្រីរងគ្រោះ បានជាសះស្បើយ ។ ពិតជាឃោឃៅនិងព្រៃផ្សៃពេកហើយ ក្មេងៗលេងជាមួយគ្នា ឈ្លោះគ្នាជារឿងធម្មតា តែខ្លួនជាស្ត្រីវ័យចំណាស់ បែរជាដាច់ចិត្តលើកដៃយកកាំបិត

ចាប់ក្មេងកាប់វះអាយះពេញផ្ទៃមុខ ដែលមើលទៅគួរអោយសង្វែកនិងអាណោចអាធម៌បំផុត ។ ស្ត្រីបង្ករឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ០៥ឆ្នាំ តើអនាគត់គ្នាទៅជាយ៉ាងណា បញ្ជាក់ បើដេរលើផ្ទៃមុខជាង១០០ថ្នេរ ហើយដៃជាង២០ថ្នេរ ។

កើតហេតុស្ថិតនៅ ក្នុងបុរីឈូកវ៉ា២ ផ្លូវលេខ២៦ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។សូមស្តាប់សម្លេង ជនបង្ក ជាមនុស្សចាស់ឆ្កួត ដែលយកកាំបិតទៅឆូតមុខ កូនស្រីអ្នកជិតខាងម្នាក់ ដោយសារខឹងក្មេងស្រីនោះ

ធ្វើឲ្យកូនប្រុសសគាត់ ដែលគាត់បាននិយាយថា ”ធំឡើងជាតារា” មានរបួសមុខ…។ ដើម្បីសងសឹក គាត់បានទៅទិញកាំបិតទុក និងបានចាប់ក្មេងស្រីនោះ ឆូតមុខ របស់ធ្ងន់និងចូលដេកពេទ្យ ដែលអនាគតទៅ ក្មេងស្រីនោះ អាចសំឡាកមុខ ហើយ យាយល្មើសនោះចូលគុក ៕





ប្រភព៖ ហ្វេសប៊ុក Sam Prum