លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង បានថ្លែងអំណរគុណលោកស្រី សៀង វណ្ណា (VAN NA) ថៅកែដេប៉ូចែកចាយស្តុកធំប្រ៊េន MISS សាខាខណ្ឌព្រែកព្នៅ និងស្វាមី លោក សុខ វីរៈ ដែលបានគាំទ្រ និងទិញវីឡាប្រណិត ប្រភេទវីឡាឃ្វីន នៅបុរីលំដាប់អភិជន វិមានសំណាង កាលពីពេលថ្មីៗកន្លងទៅនេះ។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរី វិមានសំណាង បានបង្ហាញសារថ្លែងអំណរគុណ លោកស្រី សៀង វណ្ណា ដែលបានទិញវីឡាឃ្វីន ជាមួយនឹងដីធំទូលាយ និងស្ថិតនៅកែងផ្លូវ យ៉ាងដូច្នេះថា៖ “ខ្ញុំបាទសូមថ្លែងអំណរគុណច្រើនចំពោះ VAN NA ថៅកែដេប៉ូចែកចាយស្តុកធំប្រ៊េន MISS ចំពោះការគាំទ្រ និងទិញវីឡា នៅបុរី វិមានសំណាង។ សូមអ្នកនាង និងក្រុមគ្រួសារមានសុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច”។

សូមជម្រាបថា បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់ អភិជន ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាង សង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង កីឡា ផ្លូវ ធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់ គ្រួសារ អភិជន កម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕







