ឧកញ៉ា ហេង សៀ និងលោកជំទាវ សៀម ជូ សូមផ្ញើសារជូនពរ និងអបអរសាទរ ពិធីបើកសម្ពោធជាផ្លូវការរបស់ធានាគារ ប្រ៊ីដ (Bridge Bank) ដែលប្រព្រឹត្ដទៅនៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។
ធនាគារ ប្រ៊ីដ គឺជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩២ ពីសំណាក់អ្នកឧកញ៉ា សៀ ឫទ្ធី ដែលបានពង្រីកការគ្រប់គ្រងទៅលើវិស័យដែលមានសក្ដានុពល រួមមានវិស័យភ័ស្ដុភារ អចលនទ្រព្យ សំណង់អគារ តំបន់សេដ្ឋកិច្ចពិសេស អាហារនិងភេសជ្ជៈ ពាណិជ្ជកម្ម សេវាកម្មហិរញ្ញវត្ថុ សេវាកម្មដឹកជញ្ជូនសាច់ប្រាក់សុទ្ធ ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត ជាដើម។
ធនាគារ ប្រ៊ីដ ផ្ដល់ជូនអតិថិជននូវ ផលិតផល និងសេវាធនាគារជាច្រើន ដែលរួមមាន សេវាធនាគារបុគ្គល (Personal Banking) សេវាធនាគារអាជីវកម្ម (Business Banking) សេវាធនាគារព្រីមៀរ (Premier Banking) និងសេវាធនាគារឌីជីថល (Digital Banking)៕