លោកឧកញ៉ា ហេង បូរិន អគ្គនាយក បុរី ហេង បូរិន គ្រុប យល់ឃើញថា ដើម្បីឱ្យជីវិតទទួលបាននូវភាពជោគជ័យ យើងម្នាក់ៗចាំបាច់ត្រូវតែមានភាពជឿជាក់លើខ្លួនឯង ហើយសម្រាប់លោកឧកញ៉ា មានពាក្យស្លោកផ្ទាល់ខ្លួនមួយទៀត ដែលសង្កត់ធ្ងន់លើ៤ចំណុចសំខាន់គឺ ស្មោះត្រង់ ទៀងទាត់ ត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីជាគតិដាស់តឿនខ្លួនឯងជានិច្ច។

ឧកញ៉ា ហេង បូរិន បានលើកឡើងលើទំព័រហ្វេសប៊ុក កាលពីព្រលប់ថ្ងៃព្រហស្បតិ៍ម្សិលមិញយ៉ាងដូច្នេះថា៖ “អ្នកអាចទទួលជោគជ័យបាន សូម្បីតែគ្មាននរណាជឿអ្នកក៏ដោយ តែអ្នកមិនអាចជោគជ័យបានទេ បើអ្នកមិនជឿជាក់លើខ្លួនឯង។ ត្រូវជឿជាក់លើខ្លួនឯង ខ្ញុំមានពាក្យស្លោកផ្ទាល់ខ្លួនក្នុងចិត្តខ្ញុំ ស្មោះត្រង់ ទៀងទាត់ ត្រឹមត្រូវ ច្បាស់លាស់ ដាក់ក្នុងខ្លួន ដើម្បីជាគតិដាស់តឿនខ្ញុំជានិច្ច”។


លោកឧកញ៉ា ហេង បូរិន ជាសហគ្រិនវ័យក្មេងមួយរូប ដែលបាននឹងកំពុងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈវិស័យអចលនទ្រព្យ គឺគម្រោង បុរី ហេង បូរិន គ្រុប។ លោកឧកញ៉ា ក៏ជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធិភាព ភីអិលស៊ី ផងដែរ។ មិនខុសពីពាក្យស្លោកខាងលើនោះទេ ជានិច្ចកាលលោកឧកញ៉ា ហេង បូរិន តែងប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ទៀងទាត់ ត្រឹមត្រូវ និងភាពច្បាស់លាស់ សម្រាប់អតិថិជនរបស់លោក ដែលធ្វើឱ្យមុខជំនួញរបស់លោក ដូចជាគម្រោង បុរី ហេង បូរិន ទទួលបាននូវទំនុកចិត្តខ្ពស់ពីអតិថិជន និងមានការរីកចម្រើនជាបន្តបន្ទាប់៕