ឧកញ៉ា សំ សុខនឿន បែងចែកតម្រូវការលំនៅឋាន នៅកម្ពុជា ជា៧ប្រភេទ

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអ្នក​ជំនាញ​អចលនទ្រព្យនៅកម្ពុជា ​​យល់​ថា​ តម្រូវការ​លំនៅឋាន​នៅ​កម្ពុជា​បច្ចុប្បន្ន​ មាន​ចំនួន ៧​ប្រភេទ ​ដែល​ស្ថិត​ក្នុង​តម្លៃ​​​ចាប់ពី ១៥,០០០​ដុល្លារ​អាមេរិក រហូត​ដល់​ជាង​​ ១,០០០,០០០​ដុល្លារ​អាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា សំ សុខនឿន សូមបែងចែកតម្រូវការលំនៅឋាន​ជា ៧ប្រភេទ ​ដូច​ខាង​ក្រោម៖

១. ១៥,០០០ ដុល្លារ – ក្រោម ៥០,០០០ ដុល្លារ
២. ៥០,០០០ ដុល្លារ – ក្រោម ១០០,០០០ ដុល្លារ
៣. ១០០,០០០ ដុល្លារ – ក្រោម ២០០,០០០ ដុល្លារ
៤. ២០០,០០០ ដុល្លារ – ក្រោម ៣០០,០០០ ដុល្លារ
៥. ៣០០,០០០ ដុល្លារ – ក្រោម ៥០០,០០០ ដុល្លារ
៦. ៥០០,០០០ ដុល្លារ – ក្រោម ១,០០០,០០០ ដុល្លារ
៧. ១,០០០,០០០ ដុល្លារ ឡើងទៅ។

លោក​ឧកញ៉ា បាន​លើក​ជា​សំនួរ​ថា តើតម្រូវការលំនៅឋាន​នៅកម្ពុជាបច្ចុប្បន្ន​ពិតជាលើស​គ្រប់ចំណែក​ទីផ្សារ​មែន​ដែរឬទេ? លោក​ឧកញ៉ា បន្ត​ថា តម្រូវការលំនៅឋាន​ ដែល​កម្មករសំណង់ កម្មកររោងចក្រ អ្នកអនាម័យ អ្នក​រត់ម៉ូតូឌុប បុគ្គលិកក្រុមហ៊ុនសាមញ្ញ គ្រូបង្រៀន នាយទាហាន អាជីវករលក់ដូរសាមញ្ញ -ល- គឺ លំនៅឋាន ​ដែល​មានតម្លៃពី ១៥,០០០ ដុល្លារ ទៅ​ក្រោម ៥០,០០០ ដុល្លារ។ លំនៅឋាននេះ ត្រូវតែជាលំនៅឋាន​ដែលស្ថិត​នៅ​ក្បែរ ឬមិនឆ្ងាយពីកន្លែងពួកគាត់ធ្វើការពេកនោះទេ។ ចុះចំណែក​អតិថិជនប្រភេទណា ​ដែលមានតម្រូវការ ពី ៥០,០០០ ដុល្លារ ទៅ​ក្រោម ១០០,០០០ ដុល្លារ? ហើយបងប្អួនណាខ្លះត្រូវការលំនៅឋាន ដែលមានតម្លៃ ក្រោម ៥០,០០០ ដុល្លារ ហើយនៅក្បែរកន្លែង ​ដែលបងប្អូនកំពុងធ្វើការ?

ជារួម​ លោក​ឧកញ៉ា សំ សុខនឿន ​​យល់​ឃើញ​ថា​​ កម្ពុជា​ពិតជាមានតម្រូវការខ្ពស់ សម្រាប់លំនៅឋាន​តម្លៃ​សមរម្យ ហើយមិនឆ្ងាយពីកន្លែងធ្វើការ។

សូម​ជម្រាប​ថា រាជរដ្ឋាភិបាលកម្ពុជា​ ក៏​បាន​ដាក់​ចេញ​នូវ​គោលនយោបាយជាតិស្តីពី​លំនៅឋាន និងគោលន​យោ​បាយ​ស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃ​សមរម្យ​ ក្នុងគោលដៅ​ផ្តល់​ឱកាសជូនប្រជាជនទូទាំងប្រទេស មានលំនៅ​ឋានសមរម្យអាចរស់នៅ បានប្រកបដោយផាសុកភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេស​​​ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងជន​ងាយ​រង​គ្រោះ៕