លោកស្រី សែម សុភី អ្នកជំនួញមួយរូបនៅខេត្តព្រះសីហនុ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ក្រៅពីប្រកបមុខជំនួញផ្ទាល់ខ្លួន លោកស្រី សែម សុភី ត្រូវបានគេកត់សម្គាល់ឃើញថា ជាបុគ្គលមួយរូប ដែលតែងតែចូលរួមជួយការងារសង្គមយ៉ាងច្រើន តាមរយៈការបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយអភិវឌ្ឍមូលដ្ឋាន ជួយជនក្រីក្រ និងជួយកសាងវត្តអារ៉ាម ជាដើម។ លោកស្រី ជាអនុប្រធាន ក្រុមការងារក្រុងព្រះសីហនុ នៃសមាគមយុវជនក្រុម៨ និងជាសមាជិកគណៈកម្មធិការ ស.ស.យ.ក ខេត្តព្រះសីហនុ ផងដែរ៕