តើអ្នកឧកញ៉ា ឧកញ៉ា រូបណាខ្លះ ឈរឈ្មោះបោះឆ្នោតជាបេក្ខជនតំណាងរាស្ត្រ នីតិកាលទី៧?

ជុំវិញ​ឧកញ៉ា

សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣​​​​​​នេះ ​​មាន​អ្នកឧកញ៉ា ឧកញ៉ា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​​​ចំនួន​ ៥រូប បាន​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ ​​នៅ​​មណ្ឌល​រាជធានី-ខេត្ត ផ្សេងៗ​គ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​សេចក្តីសម្រេច​របស់​ គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) លេខ​ ១៩៣ គ.ជ.ប. ស.ស.រ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ប្រាជ្ញ ចន្ទ ​ប្រធាន​ គ.ជ.ប. ​​កាលពី​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ​​បាន​ទទួល​ស្គាល់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ​​របស់​គណៈបក្ស​ប្រជាជន​កម្ពុជា ​​ដែល​​មាន ២៥​ មណ្ឌល​រាជធានី ខេត្ត ដោយ​ក្នុង​នោះ​​មាន អ្នកឧកញ៉ា ឧកញ៉ា ដែល​បាន​ឈរ​ឈ្មោះ​ដូច​ខាង​ក្រោម៖

១. អ្នកឧកញ៉ា សៀង ណាំ៖ បេក្ខជនពេញសិទ្ធិ លេខរៀងទី២ មណ្ឌលខេត្តសៀមរាប

២. អ្នកឧកញ៉ា ម៉ម វណ្ណឌី៖ បេក្ខជនបម្រុង លេខរៀងទី២ មណ្ឌលខេត្តឧត្តរមានជ័យ

៣. ឧកញ៉ា ភួ ពុយ៖ បេក្ខជនបម្រុង លេខរៀងទី២ មណ្ឌលខេត្តបាត់ដំបង

៤. ឧកញ៉ា លី ឆេង៖ បេក្ខជនពេញសិទ្ធិ លេខរៀងទី១១ មណ្ឌលរាជធានីភ្នំពេញ

៥. ឧកញ៉ា ទ្រី ដាលុច៖ បេក្ខជនបម្រុង លេខរៀងទី៩ មណ្ឌលខេត្តកណ្តាល

សូម​ជម្រាប​ជូន​ថា បេក្ខជនតំណាងរាស្ត្រ ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៧ ឆ្នាំ២០២៣ ​របស់​​គណបក្ស​ប្រជាជន​កម្ពុជា ​​​ទាំង​ ២៥ មណ្ឌលរាជធានី-ខេត្ត គឺ​មាន​បេក្ខជន​ពេញសិទ្ធិ​ចំនួន ១២៥​រូប (ស្ត្រី ១៦រូប) និង​បេក្ខជន​បម្រុង​​ចំនួន​ប្រមាណ ១៤៩​រូប (ស្ត្រី ៣៨​រូប)។ ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៧ ​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយ​មាន​គណបក្សនយោបាយ​ចំនួន ១៨ ចូលរួម៕