ឧកញ៉ា ហ៊ួត ជា សឹក​វិញ​ហើយ ក្រោយ​​បួស​​១​សប្ដាហ៍ បាន​ធ្វើ​រឿង​ជា​ច្រើន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហ៊ួត ជា ជា​អ្នក​ជំនួញ​ជោគជ័យ​ម្នាក់​លើ​វិស័យ​គ្រឿង​​សំណង់ ដែល​បាន​សម្រេច​ចិត្ត​ទៅ​សាងផ្នួស​ វត្តនិគ្រោធវ័ន គល់ទទឹង ស្ថិត​នៅ សង្កាត់ កោះក្របី ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ ​បាន​លា​ចាកសិក្ខាបទ​វិញ​ហើយ បន្ទាប់​ពី​បាន​បួស​រយៈ​ពេល​១​សប្ដាហ៍ ក្នុង​រយៈ​ពេល​នៃ​ការ​សាងផ្នួស​នោះ លោក​បាន​សិក្សា​ស្វែង​យល់​ច្រើន​លើ​ផ្លូវ​ព្រះ ពុទ្ធសាសនា មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​បាន​រួច​ចំណែក​ក៍​សាង កុដិ​១​ខ្នង​អស់​ប្រាក់​ខ្ទង់​១ម៉ឺន​ដុល្លារ ​នៅ ទីអារាម​មួយ​ក្នុង​ទឹកដី ខេត្ត តាកែវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កុដិ​១​ខ្នង​ដែល លោក ឧកញ៉ា ហ៊ួត ជា បាន​​រួម​ចំណែក​ជា​មួយ​​ពុទ្ធបរិស័ទ​ផ្សេង​​ទៀត​ក៏​សាង​ឡើង​ស្ថិត​ក្នុង វត្ត ភ្ញីមាស ភូម សៃវ៉ា ឃុំ ព្រៃផ្ដៅ ស្រុក ព្រៃកប្បាស ខេត្ត តាកែវ។ ក្រៅ​ពី​​ក៍​សាង កុដិ​នោះ លោក ឧកញ៉ា គ្រោង​និង​ធ្វើ ខ្ចុះ​១​ខ្នង​ថែម​ទៀត​នៅ ទី​អារាម​ដដែល​នោះ ប៉ុន្តែ​មិន​ទាន់​កំណត់​ពេល​នៃ​ការ​ក៏​សាង​នៅ​ឡើយ​ទេ។

ជា​មួយ​និង​ការ​ផ្ដល់​ទីតាំង​ដល់​ឧកញ៉ា​សាងផ្នួស​១​សប្ដាហ៍​នេះ លោក ឧកញ៉ា ហ៊ួត ជា បាន​​ថ្លែង​អំណរគុណ​ជា​ខ្លាំង​ដល់ ព្រះគ្រូចៅអធិការ​វត្តនិគ្រោធវ័ន គល់ទទឹង និង ព្រះ​គ្រួ គួ សុភាព ជា​ខ្លាំង ដែល​បាន​ផ្ដល់​ដំបូន្មាន​ល្អ​ដល់​លោក ប្រកប​ដោយ​ភាព​លក់​ក្ដៅ។
លោក ឧកញ៉ា ​បាន​សំណូមពរ​ដល់ បង​ប្អូន​ខ្មែរ​ដែល​ចង់​មក​សាងផ្នួស​រយៈ​ពេល​ខ្លី​ដូច​ជា​លោក សូម​អញ្ជើញ​មក​បួស​នៅ  វត្តនិគ្រោធវ័ន គល់ទទឹង មិន​ខុស​បំណង​ឡើយ ព្រោះ​​ទី​​នោះ​​មាន​ភាព​ស្ងប់ស្ងាត់​ល្អ ជា​វត្ត​ដែល​​មាន​ព្រះ​វិន័យ​ម៉ត់ចត់​ចំពោះ​ព្រះសង្ឃ មាន​ទីតាំង​ជិត​រាជធានី​ភ្នំពេញ ពិត​ជា​ងាយស្រួល​សម្រាប់​អ្នក​ចូល​ចិត្ត​​សាងផ្នួស​រយៈ​ពេល​ខ្លី​​បំផុត៕