មិនអាចឈរមើលពីទុក្ខលំបាកជុំវិញក្រុមគ្រួសារមួយ ដែលរងគ្រោះក្នុងហេតុការណ៍ភ្លើងឆេះផ្ទុះធុងហ្គាសកាលពីពេលកន្លងទៅ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសឧបត្ថម្ភថវិកា ចំនួន ៤០០០០០០ លានរៀល ជូនគ្រួសារជនរងគ្រោះ បន្ថែមលើនោះ ប្រសិនបើក្រុមគ្រួសារមួយនេះ ចង់បង្កើតនៅមុខរបរ នៅក្នុងក្រុមហ៊ុន Skyland 7NG តំបន់អភិវឌ្ឍ វិហ៊ារសួគ៌ លោកឧកញ៉ា ស្វាគមន៍នឹងជួយ ជាពិសេសក៏មានកន្លែងស្នាក់នៅ ។ នេះបើតាមការបង្ហោះលើផេកផ្លូវការរបស់ ឧកញ៉ាផ្ទាល់កាលប៉ុន្មានម៉ោងមុននេះ។
តាមរយៈផេក Jet Man ដែលគេស្គាល់ថា ជាFacebook ផេកលោកឧកញ៉ា ស្រី ចាន់ថន បានសរសេរបែបនេះថា”ខ្ញុំពិតជាមិនអាច ឈរមើលនៅទុក្ខលំបាក របស់ បងប្អូនបានឡើយ
ខ្ញុំបាទ សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំនេះ ជាមួយនឹងគ្រួសារ សពផង តាមរយះក្រុមកាងារ ជាថវិកា ចំនួន ៤០០០០០០ លានរៀល ហើយបើសិនជាគ្រួសារលោកពូ ចង់បង្កើតនៅមុខរបរ នៅក្នុងក្រុមហ៊ុន Skyland 7NG តំបន់អភិវឌ្ឍ វិហ៊ារសួគ៌ ខ្ញុំបាទសូមស្វាគមន៍នឹងជួយលោកពូ ជាពិសេសក៏មានកន្លែងស្នាក់នៅ 🙏🙏🙏🙏”៕