សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២ ហើយប្រកាសជាផ្លូវការនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ពិធីនេះមានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងអ្នកមានគោរមងារឧកញ៉ាជាច្រើននៅទូទាំងប្រទេសព្រមទាំងអ្នកជំនួញ ពាណិជ្ជករធំៗ និងតំណាងពីវិស័យឯកជនសំខាន់ៗមួយចំនួនទៀត។
រចនាសម្ព័ន្ធអង្គការចាត់តាំងនៃ សមាគមឧកញ៉ាកម្ពុជា មានសន្និបាត ឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់ ក្រុមប្រឹក្សាភិបាល គណៈកម្មការជំនាញ និង អគ្គលេខាធិការដ្ឋាន។
សារព័ត៌មានឧកញ៉ាញូស៍ (Oknha News) សូមលើកយកសមាសភាពសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជាចំនួន ៧រូប ដែលមានកំណើតមកពីខេត្តកំពង់ចាម ស្ថិតនៅក្នុងចំណោមសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៣២រូប រួមមាន៖
១/ អ្នកឧកញ៉ា លី ហួរ អនុប្រធានក្រុមប្រឹក្សាភិបាល

២/ ឧកញ៉ា ថៃ ជាហួត អនុប្រធាន

៣/ ឧកញ៉ា ផាត់ ប៊ុន សមាជិក

៤/ ឧកញ៉ា ប៊ុន ហៃ សមាជិក

៥/ ឧកញ៉ា លី ហុង សមាជិក

៦/ ឧកញ៉ា ស៊ី ហ៊ូហ៊ុយ សមាជិក

៧/ ឧកញ៉ា ជា ទ្រី
