លោកស្រី ឡាយ យ័នយ័ន ភរិយាលោកឧកញ៉ា កែវបេងវឌ្ឍន៍ វិស្ណុ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


លោកឧកញ៉ា កែវបេងវឌ្ឍន៍ វិស្ណុ ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ និងភរិយា លោកស្រី ឡាយ យ័នយ័ន ជាបុគ្គល ដែលតែងតែចូលរួមជួយការងារសង្គមយ៉ាងច្រើន តាមរយៈការបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយអភិវឌ្ឍមូលដ្ឋាន ជួយជនក្រីក្រ ជួយកសាងវត្តអារ៉ាម និងជូនអំណោយដល់បញ្ជាការដ្ឋានអង្គរក្ស ជាដើម៕
