លោក ឈួន ហាវ៉ុន ម្ចាស់ការ៉ាស់លក់រថយន្តលំដាប់ប្រណិតៗ Hawon Auto Car ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

លោក ឈួន ហាវ៉ុន ជាអ្នកជំនួញទិញ លក់ រថយន្តទំនើបៗគ្រប់ប្រភេទ ហើយការ៉ាស់លក់រថយន្ត Hawon Auto Car របស់លោក មានចំនួនពីរទីតាំង គឺទីតាំងទី១ ស្ថិតនៅផ្លូវសុធារស ជិតផ្សារទំនើប AEON I ក្បែរកោះពេជ្រ និងទីតាំងទី២ ស្ថិតនៅផ្លូវលេខ៣៧៤ សង្កាត់ទួលស្វាយព្រៃ។ លោក ឈួន ហាវ៉ុន តែងតែចូលរួមជួយការងារសង្គម ដូចជាការបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយអភិវឌ្ឍមូលដ្ឋាន ជួយជនក្រីក្រ ជួយឧបត្ថម្ភតាមរយៈការអំពាវនាវរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការផ្សេងៗ៕

