តាមរយៈវីដេអូប្រមាណ ២១វិនាទី និងរូបភាពជាច្រើនសន្លឹកដែលត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមតេឡេក្រាម និងបណ្តាញសង្គមនានា យុវជនជំនាន់ក្រោយ សូមប្រកាសប្តេជ្ញាបូជាការពារសន្តិភាព និងសម្តេចតេជោ ព្រមទាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបន្តវេន។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អមដោយយុវជនជាច្រើនរយនាក់ ដែលជាយុវជនជំនាន់ក្រោយបានសរសេរសារក្នុងន័យដើមបែបនេះថា៖ «មិនខ្វល់ថាអ្នកជាអ្នកណា ក្រុមហ៊ុនធំប៉ុណ្ណា បើរំលោភអធិបតេយ្យភាព មានគោលបំណងផ្ដួលរំលំបំផ្លាញសន្តិភាពយើងមានសិទ្ធិចាកចេញទាំងអស់គ្នាបើចាំបាច់។ ព្រោះបើបាត់បង់សន្តិភាព កុំថារកលុយ ឬលេង facebook តែជីវិតក៏មិនសល់ដែរ»។
អ្នកឧកញ៉ាសរសេរបន្តថា «យុវជនជំនាន់ក្រោយបាន៖ ប្ដេជ្ញាបូជាការពារសន្តិភាព ដែលសម្ដេចតេជោដឹកនាំឥស្សរ:ជន លោកបូជាសាច់ស្រស់ឈាមស្រស់ សង្គ្រោះអាយុជីវិតប្រជាជន។ ការពារសន្តិភាពគឺការពារជីវិតខ្លួនឯង។ ប្ដេជ្ញាបូជាការពារសម្ដេចតេជោ ព្រោះលោកការសន្តិភាពបាន។ ប្ដេជ្ញាបូជាការពារបេក្ខភាព បន្តវេនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីការពារសន្តិភាព»។
សូមទស្សនាវីដេអូទាំងស្រុងដែលជាការស្រែកឧឃោសនសព្ទបន្លឺឡើងដើម្បីប្តេជ្ញាបូជាការពារ ដូចខាងក្រោម៖








